ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន៖ ក្រសួង មិនបានលាក់បាំងព័ត៌មានគុណភាពខ្យល់ពុលឡើយ ព្រោះបើលាក់បាំងស្មើនឹងធ្វើបាបពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅរសៀលថ្ងៃទី២៧ ខែមីនា នេះ អះអាងថា ក្រសួងបរិស្ថាន គ្មានចេតណាលាក់បាំងព័ត៌មានគុណភាពខ្យល់ពុលនៅកម្ពុជាឡើយ ពីព្រោះថាបើក្រសួងលាក់បាំង គឺស្មើនឹងធ្វើបាបពលរដ្ឋស្លូតត្រង់។ លោក អ៊ាង សុផល្លែត អះអាងបែបនេះ បន្ទាប់ពីពលរដ្ឋកម្ពុជាបង្ហាញការព្រួយបារម្ភតាមបណ្ដាញសង្គមជាថ្មីម្ដងទៀតអំពីគុណភាពខ្យល់នៅកម្ពុជា ក្រោយឃើញលទ្ធផលនៅលើគេហទំព័រគុណភាពខ្យល់របស់បរទេសបង្ហាញថាគុណភាពខ្យល់នៅរាជធានីភ្នំពេញមានកម្រិតខ្យល់ខ្ពស់។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋ បង្ហាញការព្រួយបារម្ភតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ក្រោយឃើញលទ្ធផលគុណភាពខ្យល់នៅលើគេហទំព័រ IQAir បង្ហាញថារាជធានីភ្នំពេញមានខ្យល់ពុលនៅវេលាល្ងាច។

ជុំវិញលទ្ធផលដែលបង្ហាញនៅលើគេហទំព័រ IQAir រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ឆ្លើយតបគេហទំព័រនេះ មិនបានដាក់ឧបករណ៍វាស់វែង ត្រួតពិនិត្យគុណភាពខ្យល់នៅកម្ពុជាឡើយ ពោលគឺពឹងផ្អែកទៅលើរូបភាពផ្កាយរណប ដែលផ្ទុយពីក្រសួងបរិស្ថាន មានស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥៩ នៅទូទាំងប្រទេសកម្ពុជា និងថែមទាំងមានរថយន្តចល័តសម្រាប់វាស់គុណភាពខ្យល់ចំនួន៣ គ្រឿងចាំចល័តវាស់គុណភាពខ្យល់ដែលស្ថានីយរបស់ក្រសួងបង្ហាញថាមានខ្យល់ពុលនៅទីតាំងណាមួយ ដើម្បីបញ្ជាក់បន្ថែម។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងដូច្នេះ៖« សូមមានជំនឿជឿជាក់លើក្រសួងបរិស្ថាន! ក្រសួងបរិស្ថាន គ្មានគំនិតចិត្តចង់លាក់បាំងគុណភាពខ្យល់នៅកម្ពុជាឡើយ។ សូមជូនព័ត៌មានបន្តផ្ទាល់ ហើយព័ត៌មានគុណភាពខ្យល់នេះទៀតសោត ក៏មានការណែនាំជូនថា បើមានកម្រិតខ្យល់ពុលដល់កម្រិត ក្រសួងនឹងឱ្យពាក់ម៉ាស ឬក៏ហាមចេញពីផ្ទះ ដើម្បីចៀសវាសដល់សុខភាព»។

ជាមួយគ្នា លោករដ្ឋមន្ត្រី អា៊ង សុផល្លែត ណែនាំឱ្យអ្នកនាំពាក្យក្រសួងបរិស្ថាន ត្រូវបន្តផ្សព្វផ្សាយអំពីគុណភាពខ្យល់នៅកម្ពុជា ឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពលរដ្ឋកម្ពុជា បានយល់ដឹងពីគុណភាពខ្យល់ និងត្រៀមការពារក្នុងប្រការណាមួយ ក៏ដូចជាអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល បញ្ចៀសផលប៉ះពាល់ចំពោះសុខភាពទាន់ពេលវេលា។
លោក អ៊ាង សុផល្លែត ចាត់ទុកលទ្ធផលគុណភាពខ្យល់ដែលផ្សព្វផ្សាយដោយគេហទំព័របរទេស ទាំងដែលគ្មានស្ថានីយវាស់ ពិនិត្យគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាជាក់ស្ដែង ថាជាការលាបពណ៌ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា រារាំងមិនឱ្យភ្ញៀវទេសចរបរទេសចូលមកលេងកម្សាន្តនៅកម្ពុជា។
យ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ទទួលស្គាល់ថា នៅកម្ពុជាពិតជាមានករណីខ្យល់ពុលនៅតាមម៉ោងមួយចំនួន ដែលបញ្ហានេះកើតឡើងគួបផ្សំនឹងកត្តាអាកាសធាតុចុះអ័ព្ទ ទើបខ្យល់ពុលមិនអាចបក់ទៅក្នុងបរិយាកាសបាន ប៉ុន្តែខ្យល់ពុលនៅកម្ពុជាមិនទាន់ជាករណីធ្ងន់ធ្ងរលើសបន្ទាត់ក្រហមដែលកំណត់ដោយអង្គការសុខភាពពិភពលោកឡើយ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋតាមដានអំពីគុណភាពខ្យល់នៅកម្ពុជា តាមរយៈវេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងលើប្រព័ន្ធAPPឈ្មោះ CGS SPA៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?