Connect with us

ព័ត៌មានជាតិ

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

បានផុស

នៅ

បន្ទាយមានជ័យ ៖ កម្លាំង​ប៉ុស្ដិ៍​នគរបាល​ រដ្ឋបាល​គ្រប់​ប៉ុស្តិ៍ ទូទាំង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាពទាំង០៧យ៉ាង, ផល​ប៉ះពាល់​នៃ​គ្រឿងញៀន និង បាន​ណែនាំ​ឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ចំពោះបញ្ហាអគ្គិភ័យក្នុងរដូវក្តៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ ទៅ​ចែក​ជូន​ដល់ប្រជាពលរដ្ឋនៅតាមបណ្តាខ្នងផ្ទះ។

ការ​ចុះផ្សព្វផ្សាយ​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ ប្រពៃណីជាតិ​ខិត​ជិត​មក​ដល់​ និង​យោង​តាម​ផែនការ​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ បាន​ដាក់​ចេញ​ដល់​កង​កម្លាំងនគរបាល តាម​បណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំងអស់ ត្រូវ​បង្កើនការយកចិត្តទុកដាក់ ចាត់​តាំង​កម្លាំង​ប្រចាំ​ការ យាមល្បាត ២៤ម៉ោង ត្រៀម បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង អនុវត្តវិធានការច្បាប់ដោយគ្មានការយោគយល់៕

ដោយ ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម