Connect with us

ជីវិតកម្សាន្ដ

នី មុន្នីនាថ ៖ របាំបួងសួងនៅតែជាផ្នែកមួយនៃការអប់រំវប្បធម៌ និងត្រូវបានរក្សាទុកដើម្បីកូនខ្មែរជំនាន់ក្រោយ

បានផុស

នៅ

តារាសម្តែងទឹកភ្នែក នី មុន្នីនាថ គិតមកដល់ ពេលនេះនាងនៅតែមានសកម្មភាពលេចធ្លោក្នុងការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ជាតិក៏ដូចការបំផុតគំណិតដល់យុវជនខ្មែរជំនាន់ក្រោយឱ្យបានស្គាល់កាន់តែច្បាស់នៅតម្លៃវប្បធម៌-សិល្ប:ដ៏ល្អផូរផងរបស់ខ្មែរដែលបុព្វបុរសដូនតាបានបន្សល់ទុក។

នី មុន្នីនាថ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងឈុតសម្លៀកបំពាក់ជានាថការីរបាំបុរាណកញ្ញា នី មុន្នីនាថ បានធ្វើឱ្យអ្នកគាំទ្រសរសើរពីឆន្ទ:របស់តារាស្រីរូបនេះដែលខំប្រឹងលះបង់ ដើម្បីការជាផ្នែកដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ទៅកាន់ពិភពលោក។តារាទឹកភ្នែក នី មុន្នីនាថ បានបញ្ជាក់ថា របាំបួងសួងនៅតែជាផ្នែកមួយនៃការអប់រំវប្បធម៌ និងត្រូវបានរក្សាទុក។

តារាសម្តែងនី មុន្នីនាថ បានពន្យល់ថា “របាំបួងសួងជាប់ទាក់ទងនឹងជំនឿខ្មែរស្តីពីពិភពអាថ៌កំបាំង និងការគោរពចំពោះអ្នកតា។វាតំណាងឲ្យសន្តិភាពនិងការសុំពរពីអំណាចធម្មជាតិ។ សព្វថ្ងៃ របាំនេះនៅតែជាផ្នែកមួយនៃការអប់រំវប្បធម៌ និងត្រូវបានរក្សាទុកដោយស្ថាប័នវប្បធម៌ជាតិ”។

ដោយឡែកកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ កន្លងទៅគេឃើញ នី មុន្នីនាថ បានលេចវត្តមាននៅមុខប្រាសាទអង្គរវត្តក្នុងព្រឹត្តិការណ៍ “សមរាត្រីអង្គរ” ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា។ ពេលនោះ នី មុន្នីនាថ ក៏បានគ្រងនូវឈុតរាំរបាំអប្សរាយ៉ាងរស់រវើក និងទន់ភ្លន់សាកសមជានារីខ្មែរ ក្នុងការចូលរួមថែវប្បធម៌។

ជាការពិត នី មុន្នីនាថ ជាបន្តបន្ទាប់គេតែងឃើញនាងបង្ហាញសារចូលរួម ឬអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងសិល្បករសិល្បការិនីក្នុងកិច្ចការងារសង្គមដូចជា ការផ្សព្វផ្សាយពីសិល្ប:វប្បធម៌ ទេសចរណ៍ និងការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតអ្នកដែលត្រូវការឈាមបន្ទាន់ជាដើម៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម