Connect with us

KPT+

មូលហេតុ​សំខាន់​ ៣ ដែលមនុស្ស​តែង​បង្ហាញ​អារម្មណ៍​ប្រចណ្ឌហួសហេតុ

បានផុស

នៅ

ការប្រចណ្ឌ​តែង​កើត​មាន​ឡើង​ក្នុង​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា ​ឬ​ជា​អ្វី​មួយ​ តែ​យ៉ាងណា​ វា​ក៏​ជា​​ធម្មជាតិ​របស់​មនុស្ស។
ការសិក្សាបាន​រក​ឃើញ​ថា បុរស​មាន​ការ​ប្រចណ្ឌ​នឹង​ភាព​មិន​ស្មោះត្រង់​ខាង​រាងកាយ​ ខណៈ​ពេល​ដែល​ស្ត្រី​​ប្រចណ្ឌ​នឹង​ភាព​មិន​ស្មោះត្រង់ខាង​អារម្មណ៍។

អាន​អត្ថបទ​ខាងក្រោម ​អ្នក​នឹង​ដឹង​ពី​មូលហេតុ​ របស់​មនុស្ស​ចូលចិត្ត​ប្រចណ្ឌ​មិនខាន ៖

១. អារម្មណ៍ភ័យខ្លាច​និងអសុវត្ថិភាព

Premium Photo | Lover couple relationship problems. sad young wife sitting  on the bed back to back from husband after argument.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អារម្មណ៍អសុវត្ថិភាព​គឺ​ជា​ប្រភព​ទូទៅ​នៃ​ការប្រតិកម្ម​ប្រចណ្ឌ។ មនុស្សប្រចណ្ឌ​ច្រើន​តែ​និយាយ​​ថា ខ្លួន​ឯង​អន់​មិន​អាច​ប្រៀប​ជាមួយ​អ្នក​ថ្មី​បាន ​ដែលនេះសម្ដែងថាញគេជាបុគ្គល​ខ្វះ​ការ​ជឿជាក់​លើ​ខ្លួនឯងឬដៃគូ។

មនុស្ស​ប្រចណ្ឌតែង​មាន​អារម្មណ៍​មិន​ទុកចិត្ត​ដៃគូ ​ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន​ ឧទាហរណ៍​មិន​មាន​អារម្មណ៍​ជឿជាក់​ថា ​ខ្លួនឯង​ល្អ​ និង​មាន​តម្លៃ​គ្រប់គ្រាន់​ ដើម្បី​ធ្វើ​ឲ្យ​ដៃគូ​ស្នេហា​ចាប់​អារម្មណ៍​បន្ថែម។

ទោះ​យ៉ាងណា ​ផ្នែក​​ចិត្តសាស្ត្រ​ បាន​បង្ហាញ​ថា​ នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​ ស្ត្រី​តែង​មាន​អារម្មណ៍​ប្រចណ្ឌ​ច្រើន​ជាង​បុរស។

២. ចូលចិត្តប្រើអារម្មណ៍សង្ស័យ

Premium Photo | Two young asian couple girl piggyback man from back on  bed,romantic asia people in love hugging while sitting in bed,valentine day  concept with copy space.

មនុស្ស​ដែល​ចូលចិត្ត​ច្រណែន ​តែង​គិត​សង្ស័យ​ ឃ្លាំមើល​គ្រប់​សកម្មភាព​របស់​ដៃគូ​ ថា​តើ​គេ​ទៅ​ណា​ខ្លះ​ ម៉េច​មក​ផ្ទះ​យឺត​ជាង​រាល់ដង។ យូរៗ​ទៅ​គេ​ក៏​ទៅ​ជា​មាន​អារម្មណ៍​ថប់​បារម្ភ​ និង​កង្វល់​ថ្មីៗ ​តែង​មាន​រហូត​ ហើយ​ភាព​ច្រណែននឹង​កើត​ឡើង​។

ខណៈ​ពេល​ដែល​មនុស្ស​ភាគច្រើន​ អាច​ដោះស្រាយ​នូវ​នៅ​ភាព​មិន​ប្រាកដប្រជា​ក្នុង​ជីវិត​បាន​ តែ​បែរ​ជា​ជ្រើសរើស​យក​អារម្មណ៍​ច្រណែន​ សង្ស័យ​ លើ​មនុស្ស​ដែល​ដៃគូ​ស្គាល់​ទៅវិញ។

៣. ​ចរិត​ពីកំណើត

Young Asian Lover Couple Using Smartphones At Cafe Jealous Girlfriend  Peeking For Spy Her Boyfriends Phone Love And Jealous Concept Stock Photo -  Download Image Now - iStock

ទាំង​បុរស​និង​ស្ត្រី​ដែល​មាន​រោគប្រចណ្ឌ​ ភាគច្រើន​ពួកគេ​តែង​យក​មក​ពី​វិធីសាស្ត្រ​ដែល​​ទាក់ទង​ទៅ​នឹង​រឿង​ជា​ច្រើន​នៅ​ក្នុង​ជីវិត។ ពួកគេ​មាន​ចរិត​រឹងទទឹង ​ដូច​រោគ​វិកលចរិត ​តែ​មិន​ថ្នាក់​ធ្ងន់ធ្ងរ​នោះ​ទេ។

ពួកគេ​ច្រើន​តែ​មាន​ប្រភេទ​បុគ្គលិក​លក្ខណៈ​ដែល​ចូលចិត្ត​ ធ្វើ​ឲ្យ​អារម្មណ៍​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ហើយ​មាន​អារម្មណ៍​ថា ​អ្នក​ដទៃ​មិន​ចង់​ទទួល​ពួកគេ ឬ​អ្នក​ដទៃ​កំពុង​ព្យាយាម​បំផ្លាញ​គោលដៅ ​ឬ​អាជីព​របស់​ពួកគេ​ទៅវិញ។

ទី​បំផុត​បុរស​និង​ស្ត្រី​ ដែល​មាន​ចរិតលក្ខណៈ​ខុស​ប្លែក​ពី​គេ​ តែងតែ​ទទួលរងការ​ស្ដី​បន្ទោស​ ជា​ញឹកញយ​ពួកគេប្រចណ្ឌ និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ដៃគូ​របស់​ពួកគេ​កំពុង​បោកប្រាស់​ ហើយ​ក៏​គ្មាន​អ្វី​អាច​បញ្ឈប់​គំនិត​ពួកគេ​បាន​ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ហេតុអ្វីមនុស្សស្រីនិយមរកដៃគូជីវិតមានអាយុច្រើនជាងខ្លួន?

ចុចអាន៖ ស្នេហាដើរដល់ផ្លូវទាល់ហើយបើមានសញ្ញាទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រយៈពេលពីរថ្ងៃ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរប្រមាណជាង ២៧ម៉ឺននាក់ ក្នុងពិធីបុណ្យអុំទូក

ព័ត៌មានជាតិ២ ម៉ោង មុន

ការប្រមូលដឹកជញ្ជូនសំរាមឆ្នាំនេះល្អ ទទួលបានការកោតសរសើរនិងអរគុណពីសម្ដេចធិបតី ហ៊ុន​ ម៉ាណែត

កីឡា២ ម៉ោង មុន

ឆ្អែតឆ្អន់នឹងទីលានបាល់ទាត់ David Beckham ងាកមកប្រើជីវិតសាមញ្ញ លើទឹកដីកំណើត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក គីម ជុងអ៊ុន បញ្ជាឲ្យផលិតយន្តហោះដ្រូន ទ្រង់ទ្រាយធំ ត្រៀមបញ្ចូលក្នុងផ្នែកយោធា

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជូបត្ថម្ភដល់កងកម្លាំង ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមអ្នកសម្អាតអនាម័យ៧លានរៀល

Sokha Hotels

ព័ត៌មានពេញនិយម