Connect with us

វប្បធម៌ ជំនឿ

មកដឹងពីជោគជតារាសីរបស់ឆ្នាំទាំង៤ ដែលខ្ពស់ជាងគេក្នុងឆ្នាំនេះ

បានផុស

នៅ

លោក អ៊ឹម បុរិន្ទ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការស្រារជ្រាវហោរាសាស្ត្រ បានឱ្យដឹងថា​ ហោរាសាស្ត្រសម្រាប់ឆ្នាំម្សាញ់ គ្រឹស្តសរាជ ២០២៥ នេះ មានឆ្នាំចំនួន៤ ដែលមានជោគជតារាសីខ្ពស់ជាងគេ ក្នុងនោះរួមមាន ឆ្នាំជូត មមី រកា និងច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ឆ្នាំជូត

សម្រាប់មនុស្សស្រី ដែលកើតឆ្នាំជូត ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង។​ ក្នុងឆ្នាំនេះ ជោគជតារាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រចផលមែន ប៉ុន្តែអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯងទៀតខ្លាំងពេកនៅក្នុងរឿងរាប់អានស្រលាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែនហើយខំស្ទាបស្ទង់បន្តិចផង។ ចំណែកមនុស្សប្រុសវិញ ក្នុងឆ្នាំនេះ ដួងជតារបស់អ្នកត្រូវខាតបង់ ប៉ុន្តែត្រូវបានមិត្តជិតស្និតជួយឈឺឆ្អាលយ៉ាងពេញទំហឹង។ យ៉ាងណាមិញមុនធ្វើអ្វីមួយត្រូវពិចារណាមុខក្រោយឱ្យបានល្អិតល្អន់សិន។

២.ឆ្នាំមមី

ឆ្នាំមមី មានរាសីខ្ពស់ត្រដែត កិច្ចការទាំងឡាយមានការរីកចម្រើន សុខភាពក៏ល្អ ការងារក៏រីកចម្រើន និងមុខជំនួញជួញដូរក៏រីកចម្រើនដែរ។ ចំពោះមនុស្សស្រីដែលកើតឆ្នាំនេះ ទំនាយទាយថា ជោគជតារាសីរបស់អ្នកល្អជាទីបំផុតបើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេច។ ចំណែកមនុស្សប្រុស ក៏ល្អប្រសើរណាស់ដែរ នឹងបានលាភធំ តែមុននឹងកើតលាភត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ រីឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង។

៣.ឆ្នាំរកា

ក្នុងឆ្នាំនេះ មនុស្សប្រុសដែលកើតឆ្នាំរកា ទំនាយទាយថា អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នាជួបលាភផលយ៉ាងនឹកស្មានមិនដល់ តែទោះបីជាយ៉ាងនោះក៏ដោយក៏គង់តែនៅមានមនុស្សឫស្សាចំពើលទ្ធផលល្អរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាចឱ្យសោះ ព្រោះមានអ្នកចាំជួយឈឺឆ្អាលអ្នកពេញទំហឹង។ រីឯមនុស្សស្រីវិញ មិនសូវស្រួលបួលទេ ត្រូវជួបប្រទះនឹងឧបសគ្គក្នុងដំណើរជីវិត ប៉ុន្តែអ្នកត្រូវខំតាំងចិត្តធ្វើការងារ ឬកិច្ចការដោយសេចក្តីឧស្សាហ៍ និងស្វាហាប់ នោះអ្នកនឹងបានជោគជ័យគ្រាន់បើឡើងវិញ។

៤.ឆ្នាំច

នៅក្នុងឆ្នាំនេះ មនុស្សស្រីដែលកើតឆ្នាំច ទំនាយទាយថា ល្អប្រសើរណាស់នឹងបានលាភធំតែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុកបនញតាប់ពីន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលត្រូវបាននោះនឹងបានមកពីទីឆ្ងាយ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង។ ចំណែកមនុស្សប្រុសវិញ អ្នកតោងកែកុនប្រើសេចក្តីពិនិត្យពិច្ឆ័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់អានអ្នកយ៉ាងណាក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ជោគវាសនា​​​​​​​​របស់​លោក Yoon ​Suk Yeol នឹង​​ត្រូវ​ដឹង​នៅ​ថ្ងៃសុក្រ​ទី​៤​មេសា​នេះ​​

ចរាចរណ៍៩ នាទីutes មុន

បុរសម្នាក់ កំពុងជិះកង់សុខៗ ត្រូវរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនឬទិ្ឋមុនីបុកស្លាប់

សេចក្ដីជូនដំណឹង៩ នាទីutes មុន

គណៈប្រតិភូធនាគារជាតិកាណាដា ជួបជាមួយលោកជំទាវបណ្ឌិត ជា សិរី បង្ហាញការបន្តគាំទ្រវិស័យធនាគាររបស់កម្ពុជា

អត្ថាធិប្បាយ១៤ នាទីutes មុន

ការវាយតម្លៃឡើងវិញអំពីសមាជិកភាពរបស់កម្ពុជានៅតុលាការព្រហ្មទណ្ឌអន្តរជាតិ

ព័ត៌មានជាតិ១៥ នាទីutes មុន

ជួបកម្លាំងការពារព្រំដែន, អភិបាលខេត្តកណ្ដាល ប្រាប់ឱ្យបន្តទប់ស្កាត់បង្ក្រាបបទល្មើសឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម