សន្តិសុខសង្គម
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
ខណៈនៅប្រទេសថៃនាទីក្រុងបាងកក ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់នាថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥នេះ នៅទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ នៅរសៀលម៉ោងប្រមាណជាង២ ក៏មានការរភ្ញាក់ផ្អើលរត់ចែកជើងគ្នាចុះមកក្រោមនៃអាគារកម្ពស់ជាច្រើនជាន់ ម្តុំកាសុីណូស្តាហ្គោល ក្នុងភូមិក្បាល់ស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រោះមានការរង្គើអាគារ។

យោងតាមឃ្លីបវីដេអូមួយចំនួន និងប្រភពនានាពីកន្លែងកើតហេតុនៃអាគារខ្ពស់ច្រើនជាន់ដែលអះអាងថា មានការញ័ររញ្ជួយអគារ គឺត្រូវបានអ្នកដែលកំពុងស្នាក់នៅធ្វើការក្នុងអគារទាំងនោះភ័យស្លន់ស្លោរត់ចុះមកក្រោមផ្ទាល់ដីដើម្បីរកកន្លែងសុវត្ថិភាព។

ហេតុការណ៍ភ័យស្លន់ស្លោរត់ចែកជើងគ្នានេះបានស្ងប់ស្ងាត់ទៅវិញភ្លាមៗ ដោយសារមិនមានការរញ្ជួយដី ឬក៏ហេតុការណ៍បាក់ស្រុតអគារណាមួយនោះទេ តែពួកគាត់នៅមានការព្រួយបារម្ភ ដោយកន្លែងការដ្ឋាននៃសំណងអគារខ្ពស់ៗមួយចំនួនត្រូវបានផ្អាកអោយកម្មករចាកចេញសម្រាកសិន។

ជុំវិញហេតុការភ្ញាក់ផ្អើលនេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយដឹងនៅរសៀលនេះថា មកដល់ពេលនេះមិនទាន់កំណត់ថាយ៉ាងម៉េចទេ តែមានភាពមិនប្រក្រតីរង្គើអគារ ៤ទៅ៥អាគារនៅបីចំនុចមាននៅម្តុំស្តាហ្គោលនិងនៅម្តុំអេផ្លាស ហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕
អត្ថបទ៖ អពៅ





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ