ព័ត៌មានជាតិ
ខណៈគ្រប់គ្នាស្នាក់នៅផ្ទះ ក្រុមមនុស្សទាំងនេះកំពុងធ្វើការងារប្រឈមហានិភ័យខ្លាំងជាមួយកូវីដ
កំឡុងពេលគ្រប់គ្នាស្នាក់នៅផ្ទះឃុំខ្លួន១៤ថ្ងៃ ឬស្នាក់នៅតាមការណែនាំរបស់ក្រសួងសុខាភិបាល យើងមិនដឹងទេថា អ្នកដែលឈរជើងជួរមុខណាខ្លះកំពុងតែហត់នឿយធ្វើការមិនគិតយប់ថ្ងៃ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋនិងកាត់បន្ថយហានិភ័យនៃជំងឺកូវីដ ដែលកំពុងតែឆ្លងរាលដាលក្នុងសហគមន៍កាន់តែច្រើនឡើងៗ។
១ មន្រ្តីក្រសួងសុខាភិបាល
មិនត្រឹមតែជាអ្នកផ្ដល់ព័ត៌មានពីជំងឺរាតត្បាតនោះទេ តែក៏ជាក្រុមអ្នកជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងថ្នាក់កណ្ដាលរាជធានីខេត្តមួយចំនួន។ ជាពិសេសរៀបចំការការពារពីជំងឺ ត្រួតពិនិត្យចំណីអាហារនិងថែទាំសុខភាពប្រជាពលរដ្ឋក្នុងកំលុងកូវីដ។
២ ក្រុមគ្រូពេទ្យនិងគិលានុដ្ធាយិកា
ជាក្រុមដែលមានឱកាសនៃការឆ្លងច្រើនជាងគេបង្អស់ ដោយត្រូវឆ្លងកាត់ការថែទាំនិងប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដសឹងទាំងអស់។ ក្រុមគ្រូពេទ្យផ្សេងទៀតក៏មិនអាចទៅផ្ទះជួបជុំគ្រួសារបាន ដោយសារខ្លាចខ្លួនឯងចម្លងទៅកាន់អ្នកផ្ទះ។
៣ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
បំពេញបេសកកម្ម ពុះពារ សស្រាក់សស្រាំ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងបំពេញនូវកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរួមចំណែកសម្រួលចរាចរណ៍ ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិក្នុងអំឡុងពេលជំងឺរាតត្បាត។
៤ ប៉ូលិសចរាចរណ៍
គ្រប់គ្នាស្នាក់នៅផ្ទះមានសុវត្ថិភាព តែក្រុមប៉ូលិសចរាចរណ៍ត្រូវតែបំពេញតួនាទីខ្លួន ជួយសម្រួល សន្តិសុខ សណ្ដាប់ធ្នាប់ដល់មន្ត្រីសុខាភិបាលដែលចុះយកសំណាកពីប្រជាពលរដ្ឋតាមតំបន់។
៥ កងទ័ពព្រំដែន
ពលករចំណាកស្រុកកាន់តែចូលមកច្រើនឡើងៗ ក្រុមកងទ័ពព្រំដែនមិនអាចឈរស្ងៀមបានទេ។ ពួកគាត់មានតួនាទីបញ្ជូនអ្នកចំណាកស្រុកទៅធ្វើចត្តាឡីស័ក ទាំងអ្នកលួចឆ្លងដែនចូលប្រទេសឬចេញដោយមិនបានត្រួតពិនិត្យសុខភាពគ្រប់ជ្រុងជ្រោយ។
៦ អ្នកដឹកជញ្ជូនម្ហូប
ពួកគាត់មិនអាចឈប់សម្រាកបានទេ ព្រោះនេះជាតួនាទីការងារ។ ពេលខ្លះអ្នកដឹកជញ្ជូនម្ហូប ត្រូវចែកចាយអាហារទៅកាន់អ្នកកំពុងធ្វើចត្តាឡីស័ក ឬកំពុងស្នាក់នៅព្យាបាលជំងឺតាមទីតាំងផ្សេងគ្នា។
៧ អ្នកប្រមូលសំរាម
ជាអ្នកមានហានិភ័យខ្ពស់ដូចក្រុមគ្រូពេទ្យដែរ ពួកគាត់ត្រូវចាប់កាន់សំរាមផ្ទាល់ដោយដៃ។ ជាពិសេសបើសិនសំរាមនោះមានសំណល់សល់ពីអ្នកជំងឺកូវីដ។
៨ អ្នកលក់ទំនិញតាមផ្សារ
មិនខុសពីអ្នកដឹកជញ្ជូននោះទេ ពួកគេក៏ជាក្រុមប្រឈមនឹងហានិភ័យជួបមនុស្សច្រើនដែរ។ នេះជាការកិច្ចរបស់ពួកគេ ក្នុងការលក់ដូរទំនិញជូនភ្ញៀវដែលអាក់ខានមិនបាន។
៩ សន្តិសុខភូមិឬប្រជាការពារភូមិ
ពួកគាត់មានតួនាទីជួយសម្រួលការងារក្រុមគ្រូពេទ្យ ក៏ដូចជារៀបចំសណ្ដាប់ធ្នាប់ឃុំភូមិឬតាមតំបន់ផ្សារ និងជួយសម្រួល ពន្លឿនដល់មនុស្សដែលមានវ័យចំណាស់នៅពេលទៅចាក់វ៉ាក់សាំង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូពេទ្យម្នាក់បកស្រាយថា ក្រុមឈាម O មិនអាចការពារកូវីដបាននោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan