Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

បានផុស

នៅ

អនុព័ន្ធ​ការងារ​ប្រចាំ​ប្រទេស​ថៃ កំពុង​បន្ត​ចុះ​តាមដាន​ដោយ​ផ្ទាល់​នៅ​ទីតាំង​រលំ​អគារ ក្នុង​ទីក្រុង​បាងកក ដើម្បី​វាយតម្លៃ​ស្ថានការណ៍ និង​ត្រៀម​អន្តរាគមន៍ ដោះស្រាយ ឲ្យ​ទាន់​ពេលវេលា ព្រមទាំង​ផ្ដល់​ការ​គាំពារ​ជូន​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ ២០២៥ នេះ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​ដឹកនាំ​ប្រជុំ​ក្រុម​ការងារ​ចំពោះ​កិច្ច នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដើម្បី​តាមដាន និង​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​ដោយ​គ្រោះ​រញ្ជួយ​ដី​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃ​ទី ២៨ ខែ​មីនា ឆ្នាំ ២០២៥។

ក្រុមការងារ​ចំពោះ​កិច្ច នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កំពុង​បន្ត​ប្រមូល​ព័ត៌មាន​ពី​អនុព័ន្ធ​ការងារ​ប្រចាំ​ប្រទេស​ថៃ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ អគ្គនាយកដ្ឋាន​ការងារ អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន និង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ សហគមន៍​ខ្មែរ​នៅ​ប្រទេស​ថៃ ដើម្បី​បន្ត​តាមដាន​ព័ត៌មាន វាយតម្លៃ​ស្ថានការណ៍ និង​ត្រៀម​អន្តរាគមន៍ ដោះស្រាយ ឲ្យ​បាន​ទាន់​ពេលវេលា និង​ផ្ដល់​ការ​គាំពារ​ជូន​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ។

គួរ​ជម្រាប​ថា នៅ​ព្រឹក​នេះ ក្រុមការងារ​អនុព័ន្ធ​ការងារ អម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ កំពុង​បន្ត​ចុះ​តាមដាន​ដោយ​ផ្ទាល់​នៅ​ទីតាំង​រលំ​អគារ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

សូម​ពលករ​ដែល​មាន​ព័ត៌មាន ឬ​មាន​បញ្ហា​ប្រឈម​បណ្ដាល​មកពី​គ្រោះ​រញ្ជួយ​ដី អាច​ទាក់ទង​ផ្តល់​ព័ត៌មាន និង​សាកសួរ​ព័ត៌មាន​បន្ថែម​ពី លោក ឈឹម វិបុល (​ទូរសព្ទ​លេខ ០៨៣ ៥៤៥ ៧៧៨៨) និង​កញ្ញា ឡាយ ចន្ថា (ទូរសព្ទ​លេខ ០៩២ ២៩៩ ០១៣៣) អនុព័ន្ធ​ការងារ អម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដើម្បី​ពួកគាត់​រាយការណ៍ និង​ដាក់​ចេញ​នូវ​សកម្មភាព​ជួយ​អន្តរាគមន៍ និង​គាំទ្រ​ដល់​ពលករ​ក្នុង​គ្រា​លំបាក​នេះ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម