Connect with us

ព័ត៌មានជាតិ

បំណងពង្រឹងទំនាក់ទំនងទ្វេភាគី ទាយាទរបស់លុចសំបួ នឹងយាងទស្សនកិច្ចនៅកម្ពុជា

បានផុស

នៅ

ក្នុងបំណងដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ រជ្ជទាយាទនៃប្រទេសលុចសំបួ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមដំណើដោយលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ Guillaume Jean Joseph Marie នឹងមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងរំពឹងថា នឹងមានជំនួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត។

ព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ Guillaume Jean Joseph Marie មកកាន់កម្ពុជានាពេលនេះ ក្រសួងការបរទេសកម្ពុជា ចាត់ទុកថា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អដែលមានស្រាប់រវាងកម្ពុជា និងលុចសំបូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម