ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមហ៊ុន Galaxy Navatra Group ដឹកដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលអនិច្ចកម្ម កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ក្នុងបរិយាកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តនេះ អ្នកឧកញ៉ា និងគណៈប្រតិភូ Galaxy Navatra Group បានចូលរួមរំលែកមរណទុក្ខដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសោកសង្រេងទីបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវបងប្រុសធំ បងថ្លៃ បិតា បិតាក្មេក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្ត សណ្ដោសប្រណីដ៏ថ្លៃថ្លាបំផុត ដែលក្នុងមួយជីវិតរបស់លោកបានតស៊ូលះបង់មិនខ្លាចនឿយហត់ ពុះពារចិញ្ចឹម បីបាច់ថែរក្សា និងផ្គត់ផ្គង់ទំនុកបម្រុងដល់ក្រុមគ្រួសារ។

អ្នកឧកញ៉ា ចាត់ទុកមរណភាពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេតី វិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា និងស្មារតី ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។ គុណបំណាច់ដ៏ធំធេងនេះ អ្នកឧកញ៉ា និងគណៈប្រតិភូនឹងចងចាំទុកក្នុងជម្រៅនៃដួងចិត្តទាំងអស់គ្នា។

ក្នុងវេលាដ៏សែនរន្ធត់ក្រៀមក្រំនេះ អ្នកឧកញ៉ា និងគណៈប្រតិភូ បានលើកដៃឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ឆាប់បានចាប់បដិសន្ធិនៅទីឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី