Connect with us

សន្តិសុខសង្គម

ប្រទះឃើញសពអណ្តែតទឹក ទើរនៅគល់ស្ពានទន្លេមេគង្គក្រចេះ

បានផុស

នៅ

សាកសពយុវជនម្នាក់ត្រូវបានកម្មករសំណង់ធ្វើស្ពានទន្លេមេគង្គខេត្តក្រចេះ ប្រទះឃើញអណ្តែតទឹកទន្លេមេគង្គ ទើរ​នៅគល់សសរស្ពាននៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៥៖៣០នាទី កើតមានឧបទ្ទវហេតុលង់​ទឹកទន្លេនៅចំណុចទឹកទន្លេក្បែរបន្ទាយទាហាន ភូមិជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

សពយុវជនរងគ្រោះ ឈ្មោះ ជឿន ណារ៉ូ អាយុ១៥ ឆ្នាំ មានទីលំនៅ ភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

កាលពីថ្ងៃទី ១៣ ខែមីនា ឈ្មោះ ជឿន ណារ៉ូ និងឈ្មោះ យឿន ណារី ភេទប្រុស អាយុ១៤ឆ្នាំ និងឈ្មោះ រ៉ាត់ រ៉ាទីន ភេទប្រុស អាយុ ១៦ឆ្នាំ ដោយអ្នកទាំង ៣នាក់ មានទីលំនៅ ភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បាននាំគ្នាចុះទៅលេងទឹកទន្លេនៅក្បែរបន្ទាយទាហាន ភូមិជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ លុះដល់វេលាម៉ោង១៥ និង៣០នាទី ពេលដែលកំពុងហែលទឹកលេង ឈ្មោះ ជឿន ណារ៉ូ បានហែលដល់កន្លែងអន្លង់ទឹកជ្រៅ និងហូរខ្លាំង ពេលនោះស្រាប់តែបាត់ខ្លួនតែម្តង។

ចាប់តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១១ ទើបសពជនរងគ្រោះ ត្រូវបានគេប្រទះរកឃើញនៅចំណុចគល់ស្ពានព្រែកប្រសព្វ ចិត្របុរី កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រសព្វ សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត ពិនិត្យសាកសពឃើញថាមានសភាពហើមរលួយ។ បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ជូនគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥០ វិនាទី មុន

ស៊ុយអែត ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៦​ពាន់​លានដុល្លារ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ៤ នាទីutes មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី​​ចាប់ផ្តើម​ឲ្យកេណ្ឌទ័ពថ្មី​​​​ក្នុង​កាតព្វកិច្ច​យោធា ចំនួន​១៦ម៉ឺន​​នាក់​ចាប់ពីថ្ងៃ១មេសា​នេះ​

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃសាំងលក់រាយកើនឡើងបន្តិច នៅដើមខែមេសា

ជីវិតកម្សាន្ដ២ ម៉ោង មុន

សុវត្ថិ មុនីនាគ ធ្វើឱ្យអ្នកគាំទ្រវិស័យចម្រៀងនៅកម្ពុជា ពោលសរសើរសឹងគ្រប់គ្នា ក្រោយបង្ហាញ MVចម្រៀងថ្មី

Sokha Hotels

ព័ត៌មានពេញនិយម