Connect with us

កីឡា

ឡុង​ បេនលឿន​ កីឡាករ​គុន​ខ្មែរ​ ២រូប​នេះ​ចេញ​អាវុធ​លឿន​ហើយ​ធ្ងន់​ថែម​ទៀត​

បានផុស

នៅ

កីឡាករ​ ឡុង​ បេនលឿន​ ថា​កីឡាករ​ ២រូប​នេះ​ចេញ​អាវុធ​បាន​លឿន​ និង​ធ្ងន់​ថែម​ទៀត​ផង​គឺ​ ម៉ឺន​ មេឃា​ និង​កីឡាករ​ចាស់​វស្សា​ ផល​ សុភ័ណ្ឌ​។​

កីឡាករ ឡុង បេនលឿន

លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ អ្នក​លេង​គុន​ខ្មែរ​ ឡុង​ បេនលឿន​ បាន​សរសើរ​កីឡាករ​ ម៉ឺន​ មេឃា​ ថា​ជា​កីឡាករ​ចេញ​ស្នៀត​បាន​លឿន​ និង​ធ្ងន់​។​ ក្នុង​ជំនួប​២ប្រកួត​កន្លង​ទៅ​ មេឃា​ បាន​បង្កើន​សមត្ថភាព​ឡើង​លឿន​ ពោល​អាវុធ​ចេញ​លឿន​ៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ម៉ឺន​ មេឃា​

ឡុង​ បេនលឿន​ បន្ថែម​ទៀត​ថា​ អ្នក​លេង​គុន​ខ្មែរ​ ផល​ សុភ័ណ្ឌ​ វិញ​អាវុធ​ចេញ​លឿន​ហើយ​ធ្ងន់​ជាង​កីឡាករ​ ម៉ឺន​ មេឃា​ ទៅ​ទៀត។​ បើ​ប៉ះ​កីឡាករ​ទាំង​២រូប​នេះ​គឺ​ខ្លួន​ពិបាក​ក្នុង​ការ​ប្រកួត​តទល់​តែ​ម្ដង​ ដូច​បាន​រៀបរាប់​ខាង​លើ​ចេញ​ក្បាច់​ស្នៀត​មក​លឿន​ ធ្ងន់។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ឡុង​ បេនលឿន​ ជា​ជើង​ខ្លាំង​មួយ​រូប​ប្រចាំ​ទម្ងន់​ ៦៣,៥​គីឡូក្រាម។​ រូប​គេ​ធ្លាប់​ឈ្នះ​ ម៉ឺន​ មេឃា​ ហើយ​ក៏​ចាញ់​សន្លប់​បាត់បង់​ខ្សែក្រវាត់​ទៅ​កូន​ប្រុស​លោក​ អេ ភូថង​ រូប​នេះ​ដូច​គ្នា។​ ចំណែក​ជំនួប​ជា​មួយ​ ផល​ សុភ័ណ្ឌ​ ប៉េងលឿន​ ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ឡើយ​ និង​ចាញ់​ច្រើន​ដង​ក្នុង​កម្មវិធី​ធំៗ​កន្លង​ទៅ៕​

កីឡាករ ផល​ សុភ័ណ្ឌ

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម