Connect with us

ជីវិតកម្សាន្ដ

Kim Soo Hyun ធ្វើសន្និសីទទាំងទឹកភ្នែកថា បើអាចត្រលប់ក្រោយ លោកនៅតែលាក់ទំនាក់ទំនងជាមួយ Kim Sae Ron

បានផុស

នៅ

នៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយដែលបានធ្វើឡើងនៅថ្ងៃនេះ ថ្ងៃទី ៣១ ខែមីនា Kim Soo Hyun និងតំណាងស្របច្បាប់របស់គាត់មកពីក្រុមហ៊ុនច្បាប់ LKB & Partners បាននិយាយនៅចំពោះមុខអ្នកសារព័ត៌មានក្នុងសណ្ឋាគារ Stanford ទីក្រុងសេអ៊ូល​ ថា គាត់នឹងធ្វើការសម្រេចចិត្តដូចគ្នា ដើម្បីលាក់ទំនាក់ទំនងជាមួយ Kim Sae Ron ប្រសិនបើបើអាចត្រលប់ក្រោយ។

តួឯកប្រុសនៅក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បានបានសារភាពថា គាត់ពិតជាមានទំនាក់ទំនងស្នេហាជាមួយ Kim SaeRon កាលពី ៥ ឆ្នាំមុនពិតប្រាកដមែន ប៉ុន្តែបានបដិសេធថា មិនបានស្រលាញ់នាងពេលនាងនៅជាអនីតិជនឡើយ។

Kim Soo Hyun បានពន្យល់ថា «ពួកយើងបានណាត់ជួបគ្នាប្រហែលមួយឆ្នាំក្នុងឆ្នាំ ២០២០ គឺបួនឆ្នាំមុនពេលភាពយន្ត «Queen of Tears» ចាក់ផ្សាយ។ នៅពេលនោះ ខ្ញុំបានបដិសេធទំនាក់ទំនងនេះ​ យ៉ាងណាវាក៏ជារឿងធម្មតាទេដែលមនុស្សរិះគន់ខ្ញុំចំពោះរឿងនោះ ហើយខ្ញុំយល់ ប្រសិនបើពួកគេមិនជឿអ្វីដែលខ្ញុំកំពុងនិយាយអំពីទំនាក់ទំនងរបស់យើងទៅកាន់សារធារណជន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាប្រុសវ័យ៣៧ឆ្នាំបាននិយាយបន្តទៀតថា «តាមពិតទៅពួកយើង​ជា​គូស្នេហ៍​ធម្មតា​ដូច​អ្នក​ដទៃ​ដែរ យើង​មាន​អារម្មណ៍​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នៅ​ទី​បំផុតពួកយើង​បែក​គ្នា ដោយសារតែកង្វះ​ទំនាក់ទំនង។ បន្ទាប់ពីបែកគ្នា យើងកម្រទាក់ទងគ្នាណាស់។ សូម្បីតែនៅពេលដែលនាងបានបង្កឧប្បត្តិហេតុ DUI វាមិនងាយស្រួលទេក្នុងការទាក់ទង។ ខ្ញុំដឹងថានាងកំពុងណាត់ជួបអ្នកផ្សេងនៅពេលនោះ» ។

មិនតែប៉ុណ្ណោះ ​Kim Soo Hyun បានបញ្ចាក់នៅចំពោះមុខអ្នកសារព័ត៌មានគ្រប់គ្នាថា ពេល​ដែល​ខ្ញុំ​បាន​បង្ហាញ​ខ្លួន​ជា​តារា​សម្ដែង ខ្ញុំ​ទទួល​បាន​ក្ដី​ស្រឡាញ់​ខ្លាំង​ណាស់។ ខ្ញុំ​ជា​មនុស្ស​មិន​ចាប់​ផ្ដើម​ច្រើន​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ក្លាយ​ជា​មនុស្ស​ដែល​ត្រូវ​ការពារ​ច្រើន​ណាស់។ សូម្បីតែពេលដែលរឿង «Queen of Tears» កំពុងតែចាក់ផ្សាយ ខ្ញុំមានរឿងជាច្រើនដែលត្រូវការពារក្នុងនាមជាតួឯកប្រុស។ ខ្ញុំ​ឆ្ងល់​ថា តើ​អាច​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​ខ្ញុំ​សារភាព​ថា​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ស្លាប់។ តើនឹងមានអ្វីកើតឡើងចំពោះតួសម្តែង? បុគ្គលិកធ្វើការទាំងយប់ទាំងថ្ងៃ? ក្រុមហ៊ុន​ផលិត​កម្ម​ដែល​វិនិយោគ​លើ​ការ​សម្ដែង? ក្រុមហ៊ុនគ្រប់គ្រងរបស់ខ្ញុំ? តើនឹងមានអ្វីកើតឡើងចំពោះពួកគេទាំងអស់គ្នា? នៅពេលណាដែលមានស្ថានភាព និងជម្រើសសម្រាប់ Kim SooHyun ជាមនុស្សធម្មតា និង Kim SooHyun ជាតារាល្បីនោះ ខ្ញុំគិតថាខ្ញុំតែងតែជ្រើសរើសដោយពេញចិត្តចំពោះ Kim SooHyun ជាតារា។​ តែ​វា​ធ្វើឲ្យខ្ញុំ​ភ័យ​ខ្លាច​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​តែ​ការ​សម្រេច​ចិត្ត​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​នាម​ជា​តារា។ តើ​ខ្ញុំ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ​ដោយ​គ្រាន់​តែ​ដើម្បី​សន្តិភាព​នៃ​ចិត្ត​របស់​ខ្ញុំ​ឬ? កាលណាខ្ញុំគិតកាន់តែច្រើន ខ្ញុំគិតថាវាមិនគួរជាអ្វីដែលខ្ញុំធ្វើ។ ប៉ុន្តែ​ទោះ​បី​ជា​ខ្ញុំ​ត្រឡប់​ទៅ​ពេល​ដែល​កម្មវិធី​កំពុង​ចាក់​ផ្សាយ​ក៏​ដោយ ខ្ញុំ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដូច​គ្នាដដែល។ ប្រសិនបើអ្នកនិយាយថាការសម្រេចចិត្តទាំងនេះគឺកំសាក និងអត្មានិយម ខ្ញុំទទួលយកវា។ ហើយចំពោះអ្នកដែលស្រលាញ់ និងគាំទ្រខ្ញុំ ខ្ញុំសូមអភ័យទោស»។

ជាចុងក្រោយនេះដែរ Kim SooHyun បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមជុំវិញការស្លាប់របស់នាងយ៉ាងម៉ឺងម៉ាត់ថា វាមិនមែនជាការពិតទេដែលថា នាងបានជ្រើសរើសសោកនាដកម្ម ដោយសារតែរូបលោកបានបែរខ្នងដាក់នាង ឬដោយសារតែភ្នាក់ងារ Gold Medalist គាបសង្កត់នាងឲ្យជំពាក់បំណុលគេ។ ទោះបីជាបែបណាក៏ដោយ ​តារាប្រុសនៅតែឱនក្បាល ទៅកាន់អ្នកសារព័ត៌មាន និងអ្នកនៅចំពោះមុខទាំងទឹកភ្នែកហាក់ដឹងកំហុសថា មានមនុស្សច្រើនណាស់ដែលរងទុក្ខនៅពេលនេះ ហើយលោកមានអារម្មណ៍ថាដូចជាអ្នកស្លាប់មិនអាចសម្រាកនៅក្នុងសន្តិភាពបានទេ ដែលធ្វើគាត់មានអារម្មណ៍ភ័យខ្លាច និងថប់បារម្ភយ៉ាងខ្លាំង ចំពោះការលាតត្រដាងជីវិតឯកជនរបស់គាត់ តាមរយៈបណ្តាញ YouTube ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១២ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១២ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម