ព័ត៌មានអន្ដរជាតិ
ផ្ទុះម៉ាស៊ីនក្នុងអណ្ដូងរ៉ែនៅអេស៉្បាញ បណ្តាលឲ្យស្លាប់៥នាក់និងរបួស៤នាក់
យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់និង៤នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ផ្ទុះម៉ាស៊ីនក្នុងអណ្តូងរ៉ែមួយនៅភាគខាងជើងប្រទេសអេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១ខែមេសានេះ។

ការផ្ទុះនេះបានកើតឡើងនៅអណ្តូងរ៉ែ Cerredo ក្នុងទីក្រុង Degana ក្នុងតំបន់សហគមន៍ Asturias ប្រហែលម៉ោង ០៩:៣០ ព្រឹកកាលពីថ្ងៃចន្ទ។ យោងតាមភ្នាក់ងារសង្គ្រោះបន្ទាន់ ពួកគេត្រូវបានប្រាប់ឲ្យទៅអណ្តូងរ៉ែក្នុងទីក្រុង Degana ដោយសារមានបញ្ហាជាមួយម៉ាស៊ីនក្នុងអណ្តូងរ៉ែ។ រថយន្តសង្គ្រោះ ភ្នាក់ងារពន្លត់អគ្គីភ័យ និងសង្គ្រោះត្រូវបានបញ្ជូនទៅភ្លាមៗ ក្រោយទទួលបានដំណឹងនោះ។
នៅក្នុងហេតុការណ៍នេះមនុស្ស៥នាក់បានស្លាប់ និងមនុស្សបួននាក់ផ្សេងទៀតបានរងរបួស។ ជនរងគ្រោះទាំងប្រាំនាក់គឺជាអ្នករស់នៅក្នុងខេត្ត Leon ភាគពាយ័ព្យនៃប្រទេសអេស្ប៉ាញ និងមានអាយុចន្លោះពី ៣២ ទៅ៥៤ឆ្នាំ។
ចំណែកអ្នករបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ដោយពីរនាក់ជិះឧទ្ធម្ភាគចក្រ និងពីរនាក់ទៀតត្រូវបានបញ្ជួនតាមរថយន្តសង្គ្រោះ។ កម្មករពីរនាក់ទៀតដែលជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុអណ្តូងរ៉ែនេះមិនមានរបួសទេ ហើយអាជ្ញាធរបញ្ជាក់ថាមិនមានកម្មករបាត់ខ្លួននោះទេ។
ពាក់ព័ន្ធបញ្ហានេះ មេដឹកនាំតំបន់ Asturias លោក Adrian Barbon បានប្រកាសកាន់ទុក្ខរយៈពេលពីរថ្ងៃ ហើយនាយករដ្ឋមន្ត្រី Pedro Sanchez បានចូលរួមរំលែកទុក្ខដល់សាច់ញាតិជនរងគ្រោះនៅលើ Xផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា