ព័ត៌មានអន្ដរជាតិ
ចិន បើកសមយុទ្ធយោធារួមគ្នា ក្លែងធ្វើជាបិទកោះតៃវ៉ាន់
នៅថ្ងៃអង្គារទី១ខែមេសាឆ្នាំ២០២៥ ប្រទេសចិន បានប្រកាសថា ខ្លួនបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំជុំវិញតៃវ៉ាន់ ដោយក្លែងធ្វើការបិទកោះនេះ ចំពេលមានភាពតានតឹងកើនឡើងជាមួយរដ្ឋាភិបាលក្រុងតៃប៉ិ និងសហរដ្ឋអាមេរិក។

កងទ័ពរំដោះប្រជាជនចិន (PLA) បានប្រកាសថា សមយុទ្ធដែលមានការចូលរួមពីកងទ័ពចិន កងទ័ពជើងទឹក ទ័ពអាកាស និងកងកម្លាំងរ៉ុកកែត កំពុងធ្វើឡើងនៅទីតាំងជាច្រើនជុំវិញកោះតៃវ៉ាន់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន សមយុទ្ធនេះមានគោលបំណងសាកល្បងសមត្ថភាពរបស់ចិនក្នុងការ «ដណ្តើមគ្រប់គ្រងតំបន់សំខាន់ៗ» និងរារាំងមិនឲ្យកម្លាំងខាងក្រៅចូលមកគាំទ្រតៃវ៉ាន់បាន។ PLA បានដាក់ពង្រាយនាវាចម្បាំង យន្តហោះចម្បាំង និងអង្គភាពមីស៊ីល ដើម្បីធ្វើការល្បាតត្រៀមប្រយុទ្ធ និងសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់ និងដែនទឹកនៅភាគខាងកើតកោះ។
ក្រសួងការពារជាតិរបស់តៃវ៉ាន់ បានថ្កោលទោសសមយុទ្ធនេះ ដោយចាត់ទុកថាជាសកម្មភាពបំភិតបំភ័យ។ តៃប៉ិបានឆ្លើយតបដោយការដាក់ពង្រាយយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹករបស់ខ្លួន ព្រមទាំងដាក់ត្រៀមខែលការពារមីស៊ីលផងដែរ។
សមយុទ្ធនេះធ្វើឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងតេ បានបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាពរបស់តៃវ៉ាន់ និងបានសន្យាពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តប្រជាធិបតេយ្យ។ ទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានហៅលោក ឡៃ ថាជា «ជនផ្ដាច់ខ្លួន» ហើយបានប្តេជ្ញាថានឹងចាត់វិធានការចាំបាច់ ដើម្បីរារាំងរាល់ចលនាឆ្ពោះទៅរកឯករាជ្យភាពជាផ្លូវការរបស់តៃវ៉ាន់៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី