Connect with us

ព័ត៌មានអន្ដរជាតិ

ជន​មូស្លីម៧០០​​​នាក់​នៅ​មីយ៉ាន់​ម៉ា​ស្លាប់ក្នុង​​​​គ្រោះ​រញ្ជួយដី ខណៈវិហាររាប់សិប​ត្រូវបំផ្លាញ​​

បានផុស

នៅ

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃសុក្រនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្វើឱ្យប្រជាជនមូស្លីមរហូតដល់​៧០០នាក់បានស្លាប់ និងបានបំផ្លាញវិហារឥស្លាមប្រហែល៦០នៅក្នុងទីក្រុង Mandalay និង Sagaing ដែលភាគច្រើនមានអាយុកាលតាំង​ពីសតវត្សទី១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី៣១ខែមីនា​។​

(រូបភាព៖ បណ្ដាញសង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសហគមន៍មូស្លីម វិហារឥស្លាមត្រូវបានបំផ្លាញទៅជាកម្ទេចកម្ទីនៅក្នុងទីក្រុង Mandalay, Sagaing, Naypyitaw, Pyinmana, Pyawbwe, Yamethin, Thazi, Meiktila, Kyaukse និង Paleik townships។ ចំនួនពិតប្រាកដនៃវិហារដែលរងគ្រោះដោយរញ្ជួយដីអាចមានទំហំធំជាងនេះ ដោយសារសេវាទំនាក់ទំនងជាមួយតំបន់ជាច្រើនមិនទាន់ត្រូវបានស្ដារឡើងវិញទេ បន្ទាប់ពីរញ្ជួយដី។

គ្រោះរញ្ជួយដីនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងខ្ពស់ក្នុងចំណោមអ្នកកាន់សាសនាឥស្លាម ខណៈដែលវាបានកើតឡើងក្នុងអំឡុងពេលអធិស្ឋានកាលពីថ្ងៃសុក្រដែលជាខែបុណ្យរ៉ាម៉ាដាន។ យ៉ាងហោចណាស់ វិហារឥស្លាមចំនួន១៨បានទទួលការខូចខាតនៅក្នុងទីក្រុង Mandalay តែមួយ ដែលភាគច្រើនមានតាំងពីរជ្ជកាលស្តេច Mindon (១៨៥៣-១៨៧៨)។

បើតាមអ្នកកាន់សាសនាឥស្លាម​ កន្លែង​គោរព​បូជា​ចាស់ៗ​ទាំង​នេះ​មិន​ដែល​ត្រូវ​បាន​ជួស​ជុល​ទេ ដោយសាររដ្ឋាភិបាល​ថ្មីមិន​អនុញ្ញាត។ តាំងតែពីឆ្នាំ​២០១៧មកម្លេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានព្រមានថា ស្ថានភាពនៃវិហារឥស្លាមជាប្រវត្តិសាស្ត្រកាន់តែយ៉ាប់យ៉ឺន។ អ្នក​ស្រុកក៏​បាន​រាយការណ៍​ពី​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ក្នុង​ការ​ជួសជុល ឬ​សាងសង់​កន្លែង​គោរព​បូជា​សាសនា​ឥស្លាមនេះជាយូរមកហើយ។

(រូបភាព៖ បណ្ដាញសង្គម)

បើតាមប្រព័ន្ធផ្សព្វផ្សាយរបបយោធា ផ្ទះចំនួន១៥៩១ខ្នង អគារសាសនា(ពុទ្ធសាសនា តាវ សាសនាយូដានិងគ្រិស្តសាសនា) ចំនួន៦៧០, សាលារៀនចំនួន ៦០, ស្ពានចំនួន ៣ និងវត្តយ៉ាងហោចណាស់ចំនួន ២៩០ បានរងការខូចខាតដោយគ្រោះរញ្ជួយដីនៅក្នុងទីក្រុង Mandalay កាលពីថ្ងៃសុក្រ ប៉ុន្តែមិនបាននិយាយអំពីវិហារឥស្លាមដែលបានខូចខាតនោះទេ។

ចំនួនអ្នកស្លាប់ និងរបួសត្រូវបានគេរំពឹងថានឹងកើនឡើង បន្ទាប់ពីក្រុមជួយសង្គ្រោះរបស់របបយោធាមិនបានបង្ហាញខ្លួនជួយសង្គ្រោះនៅវិហារឥស្លាមកាលពីថ្ងៃសៅរ៍។ អ្នក​ស្រុក​បាន​រាយការណ៍​ថា មាន​ក្លិន​ស្អុយ​ចេញ​ពី​គំនរបាក់បែកដែលមនុស្ស​នៅ​ក្រោមនោះ​តាំងតែពី​ថ្ងៃ​អាទិត្យមកម្លេះ ខណៈមកដល់ពេលនេះចំនួនអ្នកស្លាប់ទូទាំងប្រទេសបានកើនដល់៣ពាន់នាក់ហើយ៕

(រូបភាព៖ បណ្ដាញសង្គម)
(រូបភាព៖ បណ្ដាញសង្គម)
(រូបភាព៖ បណ្ដាញសង្គម)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២ នាទីutes មុន

រដ្ឋាភិបាលចង់ប្រែមុខមាត់ខេត្ត​បួននៅភាគឦសានឱ្យមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម និងទេសចរណ៍

ព័ត៌មានជាតិ១៧ នាទីutes មុន

ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុង​​ឆ្នាំនេះ ​ ប៉ុន្តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក

ព័ត៌មានជាតិ២១ នាទីutes មុន

កម្ពុជា-វៀតណាម ពេញចិត្តចំពោះកិច្ចសហការលើការទប់ស្កាត់បទល្មើសតាមព្រំដែន

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្រោយរងគ្រោះរញ្ជួយដី

ស្ពានជ្រោយចង្វារ
សន្តិសុខសង្គម២៤ នាទីutes មុន

ក្រោមស្ពានជ្រោយចង្វារ ក្លាយជាចំណតរថយន្ដ​ដឹកទំនិញ និងជម្រកជនអនាថា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២១ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម