ជីវិតកម្សាន្ដ
ប្រភពផ្ទៃក្នុងអះអាងថា ទីភ្នាក់ងារ Kim Soo Hyun ប្រឈមនឹងការដួលរលំផ្នែកហិរញ្ញវត្ថុ
Gold Medalist ដែលជាភ្នាក់ងារតំណាងឲ្យតារាសម្តែង Kim Soo Hyun ត្រូវគេរាយការណ៍ថា កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត ចាប់តាំងពីការបង្កើតឡើងមក ដោយប្រភពផ្ទៃក្នុងបានអះអាងថា មូលនិធិរបស់ក្រុមហ៊ុនជិតអស់ហើយ។ ស្ថានភាពនេះហាក់ដូចជាធ្ងន់ធ្ងរខ្លាំង រហូតដល់ទីភ្នាក់ងារនេះទើបតែបានផ្អាកកិច្ចសន្យារបស់ខ្លួនជាមួយនឹងសេវាកម្មសម្អាតខាងក្រៅ ដោយជំរុញឲ្យមានការរំពឹងទុកបន្ថែមទៀតថា ក្រុមហ៊ុនកំពុងឈានដល់ការដួលរលំហើយ។
អ្នកខាងក្នុងឧស្សាហកម្មជឿថា សន្និសីទសារព័ត៌មានដ៏រំជួលចិត្តរបស់ Kim Soo Hyun កាលពីថ្ងៃទី ៣១ ខែមីនា មិនត្រឹមតែជាការតបតចំពោះភាពចម្រូងចម្រាសថ្មីៗប៉ុណ្ណោះទេ ថែមទាំងជាវិធានការអស់សង្ឃឹមក្នុងការជួយសង្គ្រោះភ្នាក់ងាររបស់គាត់ ពីការបំផ្លិចបំផ្លាញដែលជិតមកដល់។ អ្នកសង្កេតការណ៍ណែនាំថា រូបរាងស្រក់ទឹកភ្នែករបស់តារាសម្ដែងរូបនេះ បានឆ្លុះបញ្ចាំងពីភាពបន្ទាន់ដែលកំពុងកើនឡើងនៅក្នុង Gold Medalist ដែលការពន្យារពេលបន្ថែមទៀតអាចមានន័យថាការបិទក្រុមហ៊ុនទាំងស្រុង។

ទន្ទឹមនោះដែរ អ្នកជំនាញ M&A ម្នាក់ដែលដឹងពីស្ថានភាពនេះបានអត្ថាធិប្បាយថា Gold Medali ធ្លាប់រក្សាចំនួនទឹកប្រាក់លើសកំណត់ពី ២ ទៅ ៣ ពាន់លានវ៉ុន (ប្រហែល ១,៣៦០,០០០ ទៅ ២,២៤០,០០០ដុល្លារ) នៅក្នុងគណនីរបស់ក្រុមហ៊ុនុ។ ប៉ុន្តែដផយសារតែការទាមទារសំណងមួយចំនួនត្រូវបានដកមកវិញ ថ្លៃគំរូបង់ប្រាក់ជាមុន ការលុបចោលព្រឹត្តិការណ៍ដែលបានគ្រោងទុក និងការកើនឡើងនៃការចំណាយថេរ បានធ្វើឲ្យហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធ្លាក់ចុះយ៉ាងគំហុក។
ទោះបីជាក្រុមហ៊ុនមិនបានបញ្ជាក់ជាផ្លូវការក៏ដោយ ប៉ុន្តែពាក្យចចាមអារ៉ាមថា Gold Medalist ស្វែងរកការវិនិយោគខាងក្រៅយ៉ាងសកម្មបានលេចឮឡើងមក។ ក្នុងនោះ ប្រភពឧស្សាហកម្មហិរញ្ញវត្ថុបានបង្ហើបថា ក្រុមហ៊ុនត្រូវការធានាប្រាក់ប្រហែល ៦ពាន់លានវ៉ុន (ប្រហែល ៤,០៨០,០០០ ដុល្លារ) មុនពេលសន្និសីទសារព័ត៌មាន។ ជាមួយគ្នានោះដែរ ពួកគេក៏លេចឮថា បានបញ្ឈប់សេវាកម្មពីក្រុមហ៊ុនសម្អាតខាងក្រៅ។ ប្រសិនបើជាការពិត ការរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងចំណោមបុគ្គលិក អាចនឹងមានបន្ទាប់ទៀត។
សំឡេងឧស្សាហកម្មប៉ាន់ស្មានថា ពេលវេលានៃសន្និសីទសារព័ត៌មានរបស់ Kim Soo Hyun មិនត្រឹមតែដើម្បីបដិសេធការអះអាងដែលធ្វើឡើងដោយគ្រួសាររបស់តារាសម្តែង Kim Sae Ron និងប៉ុស្តិ៍ YouTube ដ៏ចម្រូងចម្រាស Garosero Research Institute ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្លាស់ប្តូរដែលបានគណនា ដើម្បីការពារការដួលរលំទាំងស្រុងនៃទីភ្នាក់ងាររបស់គាត់ផងដែរ។ ក្នុងអំឡុងពេលសន្និសីទកាសែត តារាប្រុសវ័យ៣៧ឆ្នាំស្រក់ទឹកភ្នែកចាប់តាំងពីដើរចូលមករហូតចប់សន្និសីទសារព័ត៌មាន ហើយថែមទាំងអះអាងថា ខ្លួនមិនអាចទទួលយកអ្វីដែលខ្លួនមិនបានធ្វើទេ។ រឹតតែ មិនអាចឈរនៅក្បែរអ្នកណា ខណៈដែលគ្រួសារ និងបុគ្គលិកក្រុមហ៊ុនក្រោមបន្ទុក រងទុក្ខដោយសារតែលោក ។
ចាប់តាំងពីពេលនោះមក Kim Soo Hyun បានប្តឹងទាមទារសំណងការខូចខាតចំនួន ១២ ពាន់លានវ៉ុន (ប្រហែល ១២,២៤០,០០០ដុល្លារ) ប្រឆាំងនឹងគ្រួសាររបស់ Kim Sae Ron ដែលជាម្តាយមីងដែលមិនបញ្ចេញឈ្មោះ និងជាប្រតិបត្តិករនៃវិទ្យាស្ថានស្រាវជ្រាវ Garosero ។ អ្នកជំនាញផ្នែកច្បាប់កត់សម្គាល់សកម្មភាពផ្លូវច្បាប់ដ៏ខ្លាំងក្លានេះឆ្លុះបញ្ចាំងពីកង្វះជម្រើសដែលអាចសម្រេចបានផ្សេងទៀតសម្រាប់ការដោះស្រាយ។ បញ្ហាសំខាន់នៅក្នុងសមរភូមិផ្លូវច្បាប់នាពេលខាងមុខគឺថា តើ Gold Medali និង Kim Soo Hyun អាចបង្កើតទំនាក់ទំនងមូលហេតុដោយផ្ទាល់រវាងការខាតបង់ហិរញ្ញវត្ថុរបស់ពួកគេ និងសកម្មភាពរបស់ចុងចោទទាំងបីដែរឬទេ?

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Soo Hyun ធ្វើសន្និសីទទាំងទឹកភ្នែកថា បើអាចត្រលប់ក្រោយ លោកនៅតែលាក់ទំនាក់ទំនងជាមួយ Kim Sae Ron

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៦ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន