ជីវិតកម្សាន្ដ
ក្រោយរឿងអាស្រូវហាក់ស្ងប់ Thùy Tiên លេចមុខធ្វើសកម្មភាពសប្បុរសធម៌ជាថ្មី
កាលព្រឹកថ្ងៃទី ១ មេសា បវកញ្ញា Nguyen Thuc Thuy Tien បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលចូលរួមសកម្មភាពសប្បុរសធម៌។ នេះជាលើកទីមួយដែលរូបសម្រស់បង្ហាញមុខសាធារណៈ បន្ទាប់ពីរឿងអាស្រូវផ្សព្វផ្សាយលក់ស្ករគ្រាប់ Kera កាលពីប៉ុន្មានខែមុន។

ក្នុងរូបថតដែលបង្ហោះនោះ អតីតម្ចាស់មកុដ MGI ស្លៀកសម្លៀកបំពាក់សាមញ្ញមួយ និងបង្ហាញនូវញញឹមយ៉ាងស្រស់ស្អាត ខណៈដែលមានមនុស្សចោមរោមមើលនាងយ៉ាងច្រើនកុះករ។ ព្រមជាមួយគ្នានោះដែរ អ្នកលេងអ៊ីនធឺណែតជាច្រើនបានបញ្ចេញមតិថា រាជនីសម្រស់នៅតែស្រស់ស្អាត បើទោះជារូបថតនេះត្រូវបានថតដោយកាមេរ៉ាធម្មតាក៏ដោយ។
តាមរយៈរូបភាពនោះដែរ គេដឹងថា Thuy Tien កំពុងចូលរួមក្នុងគម្រោងសាងសង់សួនកុមារនៅមន្ទីរពេទ្យទូទាំង ៦៣ ខេត្ត ក្រុងទូទាំងប្រទេសវៀតណាម។ នេះក៏ជាសកម្មភាពស្ម័គ្រចិត្ត ដែលនាងបានធ្វើជាងមួយឆ្នាំមកហើយ។
យ៉ាងណា កាលពីប៉ុន្មានខែមុន ក្នុងវគ្គលក់បន្តផ្ទាល់នៅលើបណ្តាញសង្គម មនុស្ស ៣នាក់ដែលរួមមាន៖ Hằng Du Mục, Phạm Quang Linh (Quang Linh Vlogs) និង បវរកញ្ញា Thuy Tien បានផ្សាយពាណិជ្ជកម្មផលិតផលស្ករគ្រាប់បន្លែ KERA ដែលប្រកាសដោយក្រុមហ៊ុនភាគហ៊ុនរួម Chi Em Rot Group (CER Group) ហើយផលិតនៅក្រុមហ៊ុនភាគហ៊ុន ASIA LIFE Joint Stock Company (Dak Lak)។ ព័ត៌មាននេះភ្លាមៗបានបង្កភាពចម្រូងចម្រាសជាច្រើននៅលើបណ្តាញសង្គម។ សំឡេងនៃការលក់ទំនិញក្លែងក្លាយ និងគុណភាពអន់ បានប៉ះពាល់ដល់មុខមាត់របស់ Thuy Tien។ ភ្លាមៗនោះ នាងត្រូវកែរាល់ពាក្យសម្ដី និងសុំទោសទៅកាន់ទស្សនិកជនជាច្រើន។
Hang Du Muc និង Quang Linh Vlogs ត្រូវបានពិន័យជាប្រាក់ចំនួន ៧០លានដុង។ ចំណែកឯ Thuy Tien ត្រឹមជាភ្ញៀវ ដូច្នេះនាងមិនត្រូវបានគេដាក់ទោសទណ្ឌឡើយ។ នាងត្រូវបានគេរំលឹកឲ្យយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិនៃការផ្សាយពាណិជ្ជកម្មលើការផ្តល់ព័ត៌មានតាមអ៊ីនធឺណិត។
បន្ទាប់ពីរឿងអាស្រូវបានផ្ទុះឡើង Thuy Tien បានកំណត់ការអាប់ដេតព័ត៌មានអំពីជីវិតផ្ទាល់ខ្លួនរបស់នាងតាមរយៈអ៊ិនធរណេត ដោយសារតែមតិអវិជ្ជមានពីក្រុមអ្នកលេងអ៉ិនធើណេតជាច្រើនបានសរសេរចោទមកលើរូបនាងថាជាបវរកញ្ញាមិនចេះគិតមុខក្រោយ ចង់បានលុយហួសហេតុពេក។
Nguyen Thuc Thuy Tien ធ្លាប់ជាស្រីស្អាតម្នាក់ដែលមហាជនចូលចិត្ត។ នាងធ្លាប់បានគ្រងមកុដ Miss Grand International ឆ្នាំ២០២១។ ពីមុនសម្រស់បានជាប់ចំណាត់ថ្នាក់លេខ១ នៅ Miss Southern Vietnam 2017 មុនពេលចូល Top 5 និងក្លាយជា Beauty with a Purpose of Miss Vietnam 2018។ បន្ទាប់ពីឈ្នះបានមកុដ MGI បវរកញ្ញារូបនេះបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ សកម្មភាពកម្សាន្ត បង្ហាញមុខក្នុងកម្មវិធី reality education និងព្យាយាម។ នៅដើមឆ្នាំ ២០២៥ រាជនីសម្រស់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងសណ្ឋាគារ និងភោជនីយដ្ឋានក្នុងប្រទេសស្វីសថែមទៀតផង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សុខៗលោកណាវ៉ាត់ ងាកមកយកចិត្តអតីតម្ចាស់មកុដ MGI ក្រោយទុក Thùy Tiên ចោល ព្រោះរឿងអាស្រូវពេស្យាចារ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល