Connect with us

កីឡា

ពាន​​រង្វាន់​ស​ម្ដេច​តេជោ​ ជើង​ទី២​ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៦ល្ងាច​តទៅ​ ស្វាយរៀង​ ប៉ះ​ គិរីវង់ វិសាខា​ ប៉ះ ទ័ព​

បានផុស

នៅ

ពាន​រង្វាន់​បាល់ទាត់​ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​​ សែន​ លើក​ទី១៨​ ឆ្នាំ​២០២៤-២០២៥​ ជើង​ទី២​ នឹង​ចាប់​ផ្ដើម​ហើយ​នៅ​ល្ងាច​ម៉ោង​៦​ តទៅ។​ សម្រាប់​កា​រ​ប្រកួត​នៅ​ថ្ងៃ​នេះ​មាន​២គូ​ដែល​នឹងត្រូវ​ប្រកួត​ចាប់​ពី​ម៉ោង​ ៦​ល្ងាច​ដូច​គ្នា​ក្នុង​នោះ​រួម​មាន​ ព្រះខ័នរាជស្វាយរៀង​ ប៉ះ​ គិរីវង់សុខសែនជ័យ​ នៅ​កីឡដ្ឋាន​ស្វាយរៀង និង​មាន​ផ្សាយ​តាម​ហ្វេសបុក​ផេក​ BTV ចំណែក​មួយ​គូ​ទៀត​គឺ​ វិសាខា​ ប៉ះ​ កងយោធពលខេមរភូមិន្ទ​ ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ ព្រីនស៏​ និង​មាន​ផ្សាយ​តាម​ហ្វេសបុក​ផេក​ BTV NEWS។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពផេក Hun Sen Cup

សម្រាប់​ប្រិយមិត្ត​ដែល​ចង់ចូលទស្សនា​កម្សាន្ត​អាច​អញ្ជើញ​ទៅ​ផ្ទាល់​តាម​កីឡដ្ឋាន​ និង​ពេលវេលា​ដែល​បាន​ជម្រាប​ជូន​ខាង​លើ​ ឬ​អាច​ទស្សនា​តាម​ការ​ឡាយ ​(Live)​ ហ្វេសបុក​ផេក​ទាំងពីរ​ BTV និង​ BTV NEWS​ ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ៕​

រូបភាពផេក Hun Sen Cup

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម