Connect with us

ព័ត៌មានជាតិ

ក្រសួងសើ្នឲ្យសមាគម​រោងចក្ររៀបចំបញ្ជីឈ្មោះគ្រូពេទ្យនិងទីកន្លែងត្រៀមចាក់វ៉ាក់សាំងដល់កម្មករ

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើឲ្យ សមាគមរោងចក្រកាត់ដេរនៅកម្ពុជារៀបចំបញ្ជីឈ្មោះគ្រូពេទ្យនិងទីកន្លែងដើម្បីរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កម្មករនិយោជិត។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ ម្ចាស់ ឬនាយករោងចក្រ រៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រចំនួន១រូប ក្នុង១រោងចក្រ  តាមទម្រង់ដូចមានក្នុងឧបសម្ព័ន្ធជូនភ្ជាប់មកជាមួយ ដើម្បីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩  រួចបញ្ជូនមកក្រសួងឲ្យបានមុនថ្ងៃទី២៦ខែមីនាឆ្នាំ២០២១។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអ៉ិត សំហេងក៏បានឲ្យត្រៀមរៀបចំបន្ទប់ ឬទីកន្លែងសមស្របសម្រាប់ការចាក់វ៉ាក់សាំង និងធានាថាកម្មករនិយោជិតដែលបានចុះឈ្មោះក្នុងបញ្ជីស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានអនុញ្ញាតឲ្យមកចាក់វ៉ាក់សាំង តាមកាលបរិច្ឆេទកំណត់, ត្រៀមរៀបចំឲ្យមានបន្ទប់ ឬទីកន្លែងសមស្របសម្រាប់កម្មករនិយោជិតសម្រាក និងតាមដានសុខភាពរយៈពេល ៣០នាទី ក្រោយពេលចាក់វ៉ាក់សាំងរួច ព្រមទាំងអនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាក១ថ្ងៃ។

រាជរដ្ឋាភិបាលនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩  ដោយឥតគិតថ្លៃ ជូនដល់បងប្អូនកម្មករនិយោជិតតាមរោងចក្រ សហគ្រាស នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះដើម្បីការពារសុខភាពជូនបងប្អូនកម្មករនិយោជិត ក៏ដូចជាផលប្រយោជន៍របស់រោងចក្រ ពីការឆ្លងជំងឺកូវីដ-១៩៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១១ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម