Connect with us

ព័ត៌មានជាតិ

ដើមឆ្នាំ២០២៥ ក្រសួងលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន៤ ព្រោះយកតួនាទីទៅកំហែងទារប្រាក់

បានផុស

នៅ

រយៈពេល៣ខែ នៃដើមឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យដឹងថា ក្រសួងបានព្រមានអង្គភាពសារព័ត៌មានចំនួន២ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ និងលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន៤ ដែលពាក់នឹងបញ្ហាមួយចំនួន ដូចជាការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ និងប្រើប្រាស់តួនាទីទៅកំហែងទារ ជាថ្នូរទៅនឹងការមិនផ្សព្វផ្សាយព័ត៌មាន ទៅជាការដោះដូរជាមួយសាច់ប្រាក់ ឬដោះដូរជាមួយអ្វីផ្សេង ដែលខុសក្រមសីលវិជ្ជាជីវៈ។  លោករដ្ឋមន្ត្រីថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» រៀបចំឡើងនៅទីស្ដីក្រសួង កាលពីពេលថ្មីៗនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យដឹងថានៅឆ្នាំ២០២៣​ ក្រសួងព័ត៌មាន បានលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន៦។ នៅឆ្នាំ២០២៤ ក្រសួងបានព្រមានអង្គភាពសារព័ត៌មានចំនួន១១អង្គភាព ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យត្រឹមត្រូវ និងលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន៥ចោល និងព្យួរអាជ្ញាបណ្ណចំនួន១ អង្គភាព។

រដ្ឋម​ន្ត្រី នេត្រ ភក្រ្តា អះអាងថា ការចាត់វិធានការបែបនេះ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់វិស័យព័ត៌មាននៅកម្ពុជា ដែលជាវិស័យសំខាន់ ឱ្យក្លាយជាអំណាចសំខាន់នៅក្នុងសង្គម។

ជុំវិញបញ្ហាបុគ្គលមួយក្ដាប់តូច យកតួនាទីជាអ្នកសារព័ត៌មានទៅកំហែងទារប្រាក់​​​  រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ឱ្យដឹងថា បច្ចុប្បន្នក្រសួងព័ត៌មាន កំពុងប្រឹងប្រែងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីឱ្យមានសមត្ថភាពផលិតព័ត៌មានប្រកបដោយគុណភាព អាចប្រមូលបានទឹកប្រាក់ស្របច្បាប់ពីក្រុមហ៊ុនផ្សេងៗ តាមរយៈការផ្សាយពាណិជ្ជកម្ម  ក្នុងគោលដៅបញ្ឈប់កុំអ្នកសារព័ត៌មានមួយចំនួនតូចធ្វើសកម្មភាពទទួលលុយជាប្រចាំខែជាមួយក្រុមជនខិលខូច តាមទីតាំងលេងល្បែងស៊ីសង ជាថ្នូរនឹងការមិនផ្សាយព័ត៌មានទាំងនោះតទៅទៀត។

ពីសន្និសីទសារព័ត៌មានដដែល លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់អ្នកសារព័ត៌មានថា ការផ្សាយព័ត៌មានក្លែងក្លាយពុំមែនជាការផ្សាយព័ត៌មានទេ ការផ្សាយ ឬការគំរាមផ្សព្វផ្សាយព័ត៌មាន ដើម្បីធ្វើឱ្យស្អុយកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ ដោយភ្ជាប់លក្ខខណ្ឌជំរិតទារប្រាក់ បើមិនប្រាក់តាមកំណត់ នឹងផ្សាយព័ត៌មាន ក៏មិនមែនការផ្សាយព័ត៌មានដែរ ប៉ុន្តែជាអំពើខុសច្បាប់កម្ពុជា ហើយទង្វើបែបនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

លោក នេត្រ ភក្រ្តា ប្រាប់បន្តថា អ្នកសារព័ត៌មានគ្មានអភ័យឯកសិទ្ធ ឬសិទ្ធិពិសេសណាមួយដែលជួយឱ្យរួចខ្លួនពេលធ្វើខុសច្បាប់ឡើយ  ពោលបើធ្វើខុសត្រូវច្បាប់ទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែអ្នកសារព័ត៌មានមានតែអាវក្រោះជួយការពារខ្លួននៅពេលផ្សាយព័ត៌មានពិតត្រឹមត្រូវ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ស្ដីរបបសារព័ត៌មាន និងជាពិសេសអនុវត្តតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។

តាមបាយការណ៍ពីក្រសួងព័ត៌មាន នៅកម្ពុជាមានអង្គភាពសារព័ត៌មានទាំងប្រពៃណី និងទំនើបចុះបញ្ជីស្របច្បាប់ជាង១៦០០អង្គភាព ក្នុងនោះមានអ្នកសារព័ត៌មានកំពុងប្រកបវិជ្ជាជីវៈជាង១ម៉ឺននាក់៕

ដោយ៖ ង៉ិល ណារ៉ាត់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម