ព័ត៌មានអន្ដរជាតិ
ផលិតកម្មអាមេរិកធ្លាក់ចុះ ខណៈតម្លៃកើនឡើង ជំរុញដោយសម្ពាធពន្ធ
ទិន្នន័យមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា សកម្មភាពផលិតកម្មរបស់សហរដ្ឋអាមេរិក បានចុះធ្លាក់ចុះក្រោមកម្រិតស្មើ ជាលើកដំបូងក្នុងឆ្នាំនេះ ខណៈតម្លៃផលិតកម្មបន្តកើនឡើង ដែលជំរុញដោយសម្ពាធផលប៉ះពាល់នៃគោលនយោបាយពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo Finance។

របាយការណ៍របស់វិទ្យាស្ថានសម្រាប់ការគ្រប់គ្រងការផ្គត់ផ្គង់ (ISM) បង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI) ដែលជារង្វាស់សកម្មភាពផលិតកម្ម បានធ្លាក់ចុះដល់ ៤៩,០ ពិន្ទុ នៅខែមីនា ពី ៥០,៣ ពិន្ទុ នៅខែកុម្ភៈ និងទាបជាងការរំពឹងទុករបស់សេដ្ឋវិទូ ៤៩,៥ ពិន្ទុ។ PMI ទាបជាង ៥០ បង្ហាញពីការធ្លាក់ចុះ ខណៈលើសនេះគឺបង្ហាញពីកំណើន។
ផ្ទុយទៅវិញ សន្ទស្សន៍តម្លៃដែលទូទាត់រួចរាល់ (PPI) បានកើនឡើងដល់ ៦៩,៤ ពិន្ទុ នៅខែមីនា ដោយកើនពី ៦២,៤ ពិន្ទុ នៅខែកុម្ភៈ និងខ្ពស់បំផុតចាប់តាំងពីខែមិថុនា ឆ្នាំ ២០២២ ដែលឆ្លុះបញ្ចាំងថា ក្រុមហ៊ុនអាមេរិកកំពុងចំណាយកាន់តែច្រើន។


ប្រធានវិទ្យាស្ថាន ISM លោក Timothy Fiore បានសរសេរក្នុងរបាយការណ៍ថា៖ «តម្រូវការ និងផលិតកម្មបានធ្លាក់ចុះ ហើយការកាត់បន្ថយការងារក៏បន្ត ខណៈក្រុមហ៊ុនសម្រួលផលិតកម្មឱ្យស្របទៅនឹងតម្រូវការ»។ លោកបន្តថា៖ «កំណើនតម្លៃបានកើនឡើង ដោយសារតែពន្ធគយ បណ្តាលឱ្យមានការធ្លាក់ចុះនៃការបញ្ជាទិញថ្មី ការធ្លាក់ចុះនៃការដឹកជញ្ជូនរបស់អ្នកផ្គត់ផ្គង់ និងកំណើនសារពើភ័ណ្ឌផលិតកម្ម»។
ក្រុមហ៊ុនអាមេរិក ដែលបានឆ្លើយតបការស្ទង់មតិ បានលើកឡើងពីកំណើននៃភាពមិនច្បាស់លាស់ដោយសារតែពន្ធគយ នៅពេលដែលក្រុមហ៊ុនព្យាយាមស្តុកទំនិញឡើងវិញ មុនការចេញគោលនយោបាយនាពេលអនាគត ខណៈពន្ធឆ្លើយតបឱ្យស្មើគ្នាគ្រោងចូលជាធរមាននៅថ្ងៃពុធ ២ មេសា នេះ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា