ព័ត៌មានជាតិ
ក.គ.ម៖ប្រើថវិកាបានត្រឹមត្រូវ តម្លាភាព សន្សំសំចៃខ្ពស់ រយៈពេល៥ ខែផ្លូវក្រវាត់ព្រំដែនសម្រេចជិត៤០%
ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន អះអាងថា តាមរយៈការប្រើប្រាស់ថវិកាមូលនិធិកសាងផ្លូវតាមព្រំដែនបាន ត្រឹមត្រូវ ធានាឱ្យបានតម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ដំណើរការកសាងផ្លូវក្រវាត់ព្រំដែនរយៈពេល៥ ខែមក សម្រេចការសាងសង់បានប្រមាណ ៣៩,៩២% នៃផែនការ ក្នុងនោះ ខេត្តមណ្ឌលគីរី បានប្រវែង ៤៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤២,៤៥% និងខេត្តរតនគិរី បានប្រវែង ៣០,៣០ គីឡូម៉ែត្រ ស្មើនឹង ៣៤,២៦%។ នេះបើតាមរបាយការណ៍ចេញនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

ក្រុមការងារចំពោះកិច្ច ក.គ.ម ឱ្យដឹងថា រយៈពេល ៥ខែ កន្លងមកនេះ ក្រុមការងារ បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ១១០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ១០៣,៨៥ ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបាន ប្រវែង ១០០,៥០ គីឡូម៉ែត្រ, កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ បានប្រវែង ៩៩,១០ គីឡូមែត្រ និងក្រាលល្បាយ កម្ទេចថ្មសម្រេចជាស្ថាពរប្រវែង ៧៥,២០ គីឡូម៉ែត្រ។

ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។

ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបាន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ ២.៧៥២.៥០០ ម៉ែត្រការ៉េ ស្មើនឹង ៤៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរកទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ៧៩ គ្រាប់ ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៣៥ គ្រាប់។
ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការរួមមាន ៖ លូប្រអប់ សរុប ចំនួន ២១ កន្លែង ស្មើនឹង ២០៨,៤៥ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ៩៨ កន្លែង និងស្ថាបនាសម្រេច ជាស្ថាពរនូវថ្នល់បេតុងបង្វៀរទឹក សរុប ចំនួន ៦ កន្លែង ស្មើនឹង ១០៥,៧០ ម៉ែត្រ។

ក្រុមការងារកំពុងបន្តជំរុញការងារបោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្តជំរុញ ល្បឿនកសាងផ្លូវក្នុងរដូវប្រាំង ដោយធានាឱ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាព និង ភាពធន់នឹងអាកាសធាតុ, បន្តជំរុញល្បឿននៃការកសាងសំណង់សិល្បការ្យ ធ្វើយ៉ាងណាឱ្យសម្រេចជាស្ថាពរ នៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាដ៏ឆាប់ខាងមុខនេះ។

ក្រុមការងារចំពោះកិច្ច ក.គ.ម ប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួលខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក និងបន្តផ្តល់ព័ត៌មាន ស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាម ព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែននេះ ជាបន្តបន្ទាប់៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល