Connect with us

KPT+

ក្រៅពីវិធានការ ៣ការពារ ៣កុំ ទាំងនេះជាវិធីប្រឆាំងការចម្លងពីវីរុសកូវីដ កំលុងនៅផ្ទះ

បានផុស

នៅ

កំលុងស្នាក់នៅផ្ទះ ក្រៅពីគោរពតាមការណែនាំពីក្រសួងសុខាភិបាល ដោយរក្សាអនាម័យ និងអនុវត្តវិធានការសុខភាព ៣ ការពារ ៣ កុំ អ្នកក៏ត្រូវមើលថែខ្លួនឯងដែរដើម្បីចៀសបាននូវការចម្លងរោគ។

ខាងក្រោមជាគោលការណ៍សុខភាពទាំង ៧ ដែលអាចជួយពង្រឹងភាពស៊ាំ ដើម្បីប្រឆាំងនឹងកូវីដអំឡុងនៅផ្ទះ៖

១. របបអាហារ

An Overview of Nutrition for a Better Diet
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហាររពិតជាសំខាន់សម្រាប់ទ្រទ្រង់រាងកាយនិងការពាខ្លួនប្រាណឱ្យរឹងមាំ ចៀសបាននូវការវាយលុកពីជំងឺនានា។ សូមជ្រើសរើសអាហារបរិភោគឱ្យបានគ្រប់ជីជាតិរួមមាន បន្លែ ​ត្រីសាច់ ស៊ុត និង​ផ្លែឈើ។ល។

កាលណាសុខភាពមាំហើយ ទោះជំងឺចង់ក្បែរ ក៏ពិបាករុកគួនដែរ។

២. ហាត់ប្រាណ

To stretch or not to stretch before exercise: What you need to know about  warm-ups

មិនថា ស្ថិតក្នុងកាលៈទេសៈណា ការហាត់ប្រាណនៅតែជាសកម្មភាពសំខាន់ មិនអាចអាក់ខាន ដើម្បីប្រព័ន្ធភាពស៊ាំរឹងមាំ និងយកឈ្នះការយាយីពីជំងឺ។ ហាត់ប្រាណគ្រប់ទម្រង់ទាំងការដើរយឺតៗ រត់ ហាត់យូហ្កា និងវិធីផ្សេងទៀត សុទ្ធតែមានប្រយោជន៍ទាំងអស់។ អ៊ីចឹង! កុំខ្ជិល ចាប់ផ្ដើមពីពេលនេះទៅ ដើម្បីពង្រឹងសុខភាពខ្លួនឯង។

៣. ទឹក

How to make water drinkable at home? - Right to Water

ទឹកជាប្រភពនៃជីវិត និងសុខភាពល្អ។ ផឹកទឹកគ្រប់គ្រាន់ចាប់ពីពេល ២ លីត្រឡើងទៅ មិនត្រឹមតែអាចការពារខ្លួនប៉ុណ្ណោះទេ តែអាចព្យាបាលជំងឺមួយចំនួនថែមទៀត។ ជាពិសេសទឹកមួយកែវពេលព្រលឹមឡើង ហើយបើសិនជាបានផឹកទឹកក្ដៅឧណ្ហៗទៀត វាកាន់តែច្រើនដល់សុខភាពរាងកាយ។

៤. ពន្លឺព្រះអាទិត្យ​និងខ្យល់

The 25 Amazing Benefits of Sunshine | Slideshow | The Active Times

ពន្លឺព្រះអាទិត្យជាឱសថធម្មជាតិ ជំនួយរាងកាយ បន្ថែមវីតាមីន D និងសម្លាប់មេរោគ។  រីឯខ្យល់អាកាសបរិសុទ្ធ នាំឱ្យដកដង្ហើមបានស្រួល សួតមានសុខភាពល្អ ព្រមទាំងលូតលាស់នូវកោសិកាថ្មី។ ដូច្នេះ កុំភ្លេចស្រូបយកពន្លឺឱ្យបានរាល់ព្រឹក និងបើកទ្វារបង្អួចផ្ទះឱ្យមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីកម្ចាត់មេរោគឬបាក់តេរី។

៥. សម្រាក

Relax at Home - making your home a restful place — Judy Winslow

គេងបានគ្រប់គ្រាន់ ជួយផ្ដល់នូវថាមពលដែលបាត់បង់ត្រឡប់មកវិញ​ ក៏ដូចជាការពារជំងឺដូចគ្នាដែរ។ ការសិក្សាថ្មីៗនេះ ក៏បានលើកឡើងដែរថា សម្រាកមិនគ្រប់ នាំឱ្យវីរុសងាយនឹងចម្លងបំផុត។ សម្រាកមិនសំដៅតែលើការគេងនោះទេ តែជាការបន្ធូរដៃពីការងារខ្លះ កុំប្រឹងដល់ថ្នាក់ គ្មានពេលផឹកទឹក​ ច្បាស់ណាស់ថា អ្នកនឹងជាឈឺមិនខានទេ។

៦. ចេះប្រមាណ

Fast-Food Giants Are Tackling the Alcohol Business

ចេះកំណត់ការងារប្រចាំ មិនបន្ថែមសម្អាធដល់ខួរក្បាល មិនបរិភោគអាហារបង្ខូចសុខភាព ចេះផឹកភេសជ្ជៈល្អៗដោយចៀសវាង ភេសជ្ជៈមានអាល់កុល កាហ្វេអ៊ីន ជាតិហ្កាស ជាការចេះប្រមាណ គិតគូរដល់សុខភាពខ្លួនឯង។

៧. សមាធិ

Premium Photo | Couple asian both man and woman practicing yoga and  meditating at home

ការ​ធ្វើ​សមាធិ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ដំណើរការ​បាន​យ៉ាង​ល្អ ដោយអាច​ជួយ​ឲ្យ​រាងកាយ​ឆ្លើយ​តប​នឹង​ស្ថានភាព​តានតឹង​បាន​ប្រសើរ​ឡើង។ ដើម្បី​ចាប់ផ្តើម​សមាធិ គ្រាន់តែ​យើងផ្ដោត​អារម្មណ៍​ទៅ​លើ​ដង្ហើម​របស់​អ្នក ហើយ​ការ​អង្គុយ​ត្រង់​ខ្នងក៏​អាច​ជួយ​បាន។ ប្រសិនជា​មាន​អារម្មណ៍មិនមូល ចេះតែមានគំនិត​ផ្សេង​មក​រំខាន អ្នក​អាច​ត្រលប់​ទៅ​ផ្ដោត​លើ​ដង្ហើម​របស់​យើង​ជាថ្មី​វិញ។ ​ត្រូវ​អនុវត្ត​យ៉ាង​តិច ១០នាទី​ក្នុង​មួយ​ថ្ងៃ​រយៈពេល​៨​ទៅ​១០សប្ដាហ៍​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍ទាំងផ្លូវចិត្តនិងរាងកាយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ

ចុចអាន៖ ៧ចំណុច ជឿថាលែង​ស្ត្រេស​ពេល​សម្ងំ​នៅ​ផ្ទះ អំឡុង​កូវីដកំពុង​រាតត្បាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ស្លាប់​យ៉ាង​ហោច​១០០​នាក់ ក្រោយ​ជាប់​ក្នុង​អណ្ដូង​រ៉ែ​មាស​រាប់​ខែ​នៅ​អាហ្វ្រិក​ខាង​ត្បូង

កីឡា៧ នាទីutes មុន

លោក សរ សិទ្ធិ ទទូច​​ឲ្យ​កីឡាករអត់​ធ្មត់​ខ្ពស់​ក្នុង​ពាន​ក្រសួង​មហាផ្ទៃ ដើម្បីជា​គំរូមន្ត្រីអនុវត្ត​ច្បាប់

ព័ត៌មានជាតិ១៩ នាទីutes មុន

រូបភាព​ថ្មីៗ​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ ខណៈ​កម្មករ​សម្រុក​ឲ្យរួច​តាមផែនការ

ព័ត៌មានជាតិ២៤ នាទីutes មុន

កម្ពុជា-អ៊ីរ៉ង់ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយគ្នា

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

កំណើននៃការនាំចេញ​រថយន្តរបស់​ចិន រំពឹង​ថានឹង​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម