Connect with us

កីឡា

ប៊ុន​ សុធា​ បង្ហើរ​អារម្មណ៍​តាម​ហ្វេសបុក​បញ្ជាក់​ពី​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​អ្នក​គាំទ្រ​មួយ​ចំនួន​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ ប៊ុន​ សុធា​ បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​រិះគន់​មិនមែន​ក្នុង​ន័យ​ស្ថាបនា​នៅ​ពេល​ឈ្នះ​អបអរសាទរ​ ចាញ់​បន្ទោស​ មាន​បញ្ហា​ច្រើន​ ដែល​នាំ​ឲ្យ​គេ​លែង​ហ៊ាន​ចង់​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​បន្ត​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហោះរបស់ ប៊ុន សុធា

កីឡាករ​ ប៊ុន​ សុធា​ បាន​បង្ហោះ​សារ​នៅ​ហ្វេសបុក​របស់​ខ្លួន​ថា​៖

៣​ដង​ចេញ​ក្រៅ​ប្រទេស​មេរៀន​ដ៏​ជូរចត់​បន្តិច​ ស្ទើរ​​តែ​​លែង​​ហ៊ាន​​ចេញ​​ក្រៅ​​ប្រទេស​​ទៀត​ ឈ្នះ​សរសើរ ចាញ់​មក​វិញ​បញ្ហា​ច្រើន​ អ្នក​ខ្លះ​ថា​​ខ្លាំង​​បាន​​តែ​ក្នុង​ស្រុក កង្កែប​ក្នុង​អណ្ដូង នេះពាក្យលើកទឹកចិត្ត ខ្ញុំ​ប្រឹង​ណាស់ ជាន់…តម្លៃ​ខ្លួន​មិន​​លើស​នៅ​ខ្មែរ # ចិត្ត​មួយ​​ទៀត​​ចង់​​បន្ត​ទៅ​ព្រោះ​ខឹង​ចិត្ត​ខ្លួនឯង។​

ចិត្ត​កូន​ប្រុស​

– ធ្លាប់​សាកល្បង ធ្លាប់​បរាជ័យ​​គ្មាន​បញ្ហា

– អត់ធ្មត់ ចិត្តធ្ងន់ មិន​បោះបង់

– ខកចិត្ត ចាញ់គេរក្សាជំហរ មិន​បាក់ទឹកចិត្ត

– បាត់​ភាព​កក់ក្ដៅ​តែ​មិន​បាត់​ក្ដី​សង្ឃឹម

– ក្រ​ទ្រព្យ​បាន​តែ​កុំ​ឲ្យ​ក្រ​សន្តាន​ចិត្ត

– ច្បាស់លាស់​ និង​ស្មោះត្រង់​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន រឿង​ខ្លះ​កុំ​ទាន់​បោះបង់ កុំ​ទាន់​បាក់​ទឹកចិត្ត យឺត​ខ្លះ លឿន​ខ្លះ កែតម្រូវ​បន្តិច​ម្ដងៗ​រហូត​ដល់​យើង​អាច​រក​ឃើញ​សមត្ថភាព​ពិសេស​របស់​ខ្លួន​ឯង។​ ខ្លា​ស​ខេត្ត​កំពង់ចាម ប៊ុន​ សុធា

ប៊ុន សុធា (រូបភាពផេក ប៊ុន សុធា)

បើ​មើល​តាម​សំណេរ​នេះ​កូន​សិស្ស​លោក​ ធន់​ សុភា រូប​នេះ​ហាក់​អន់​ចិត្ត​ និង​បាក់ទឹកចិត្ត​​ចំពោះ​ការ​ស្ដីបន្ទោស​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​ពិសេស​លើក​ឡើង​ពី​ការ​បរាជ័យ​ទាំង​៣លើក​របស់​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស។​ មួយ​ទៀត​គឺ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សមត្ថភាព​ខ្លួន​ឯង​ដែល​ធ្វើ​មិន​ទាន់​បាន​ល្អ​​ក្នុង​ការ​ប្រកួត។​

ប៉ុន្តែ​ចំណុច​ល្អ​​មួយ​ដែល​ ប៊ុន​ សុធា​ ដាក់​នៅ​ឃ្លា​ខាង​ក្រោម​គេ​​នោះ​គឺ​ការ​លើក​ទឹកចិត្ត​ខ្លួន​ឲ្យ​បន្ត​ខំប្រឹង​ប្រែង​តស៊ូ​មិន​ទៅ​ណា​ចោល​គុន​ខ្មែរ បន្ត​ស្វែង​រក​ភាព​ជោគជ័យ​ឲ្យ​បាន​​​ពិសេស​ការ​ពង្រឹង​សមត្ថភាព​ និង​រក​ឃើញ​នូវ​ភាព​ខ្លាំងពិតប្រាកដ​របស់​ខ្លួន​ឯងឲ្យ​បាន។​

ប៊ុន សុធា (រូបភាពផេក ប៊ុន សុធា)

បញ្ជាក់​ដែរ​ថា​ ប៊ុន​ សុធា​ ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ដែល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​យូរ​ឆ្នាំ​ដែរ​ហើយ​។​ រូប​គេ​ឈ្នះ​ខ្សែក្រវាត់​ ឈ្នះ​ពាន​ និង​មេដាយ​ថ្នាក់​ជាតិ​ក៏​បាន​ច្រើន​គ្រឿង​រួច​មក​ហើយ​ដែរ។​ ប៉ុន្តែ​ការ​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ក្រៅ​ប្រទេស​ប៉ុន្មាន​ដង​មក​នេះ​ហាក់​មិន​ជោគជ័យ​នោះ​ឡើយ​ដូច​ជា​ការ​ប្រកួត​ធំ​នៅ​អេស្ប៉ាញ​ ខណៈ​បច្ចុប្បន្ន​ការ​រិះគន់​ ឬ​បញ្ចេញ​មតិ​ផ្សេងៗ​លើ​បណ្ដាញ​សង្គម​មាន​ការ​ផុសផុល​ជា​ខ្លាំង​ពី​សំណាក់​​អ្នក​តាមដាន​គុន​ខ្មែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៨ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម