ព័ត៌មានអន្ដរជាតិ
អតីតប្រធានរដ្ឋឡាវ លោក ខាំតៃ ស៊ីផាន់ដន ទទួលមរណភាពក្នុងវ័យ១០១ឆ្នាំ
រដ្ឋាភិបាលឡាវប្រកាសកាន់ទុក្ខរយៈពេល៥ថ្ងៃដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធការបស់អតីតប្រធានរដ្ឋឡាវ លោក ខាំតៃ ស៊ីផាន់ដន (Khamtai Siphandone) ក្នុងជន្មាយុ១០១ឆ្នាំ ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២៥ នៅគេហដ្ឋានរបស់លោកផ្ទាល់ក្នុងរដ្ឋធានីវៀងចន្ទន៍។

សារព័ត៌មាន komchadluek របស់ប្រទេសថៃផ្សាយនៅថ្ងៃទី២មេសាឆ្នាំ២០២៥ បានដកស្រង់ពីសារព័ត៌មានក្នុងស្រុករបស់ឡាវបានរាយការណ៍ថា ការទទួលមរណភាពរបស់អតីតប្រធានរដ្ឋឡាវ លោក ខាំតៃ ស៊ីផាន់ដន ត្រូវបានរដ្ឋាភិបាលឡាវប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ៣-៧ ខែមេសា ឆ្នាំ២០២៥។
ក្នុងអំឡុងពេលនេះ រដ្ឋាភិបាលឡាវបានបញ្ជាឱ្យផ្អាកនូវរាល់សកម្មភាពអាជីវកម្មកម្សាន្តទាំងអស់ រួមទាំងពិធីជប់លៀងផ្សេងៗ ឬ ព្រឹត្តិការណ៍កីឡាគ្រប់ប្រភេទក្នុងអំឡុងពេលនៃការកាន់ទុក្ខនេះ ខណៈពិធីបូជាសពនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីលានមុខវិមានរដ្ឋសភា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឡាវបានរាយការណ៍ថា លោក ខាំតៃ ស៊ីផាន់ដន គឺជាមេដឹកនាំជំនាន់ទី១ របស់គណបក្សប្រជាជនបដិវត្តន៍ឡាវ។ លោកគឺជាមេដឹកនាំស្នូលរបស់គណបក្សក្នុងការដឹកនាំបដិវត្តន៍ប្រទេស ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក ខាំតៃ ស៊ីផាន់ដន គឺជាឥស្សរជនដ៏មានឥទ្ធិពលក្នុងជួរបក្ស ហើយលោកគឺជាឳពុកបង្កើតរបស់នាយករដ្ឋមន្ត្រីឡាវបច្ចុប្បន្ន លោក សនសៃ ស៊ីផាន់ដន។

លោក ខាំតៃ ស៊ីផាន់ដន កើតនៅថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ១៩២៤ មានស្រុកកំណើតនៅភូមិហ៊ួរខូង ស្រុកខូង ខេត្តចំប៉ាសាក់ ជាប់ព្រំដែនឡាវ-កម្ពុជា និងមកពីគ្រួសារដែលមានប្រាក់ចំណូលទាប។ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩១ លោកកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ នៅឆ្នាំ១៩៩១ លោក លោក ខាំតៃ ស៊ីផាន់ដន កាន់តំណែងជានាយករដ្ឋមន្ត្រី។ ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៦ លោកកាន់តួនាទីជាប្រធានគណបក្សប្រជាជនបដិវត្តន៍ឡាវ។ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦ ជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កេរដំណែលតស៊ូដឹកនាំបដិវត្តន៍ និងការដឹកនាំប្រទេសរបស់ Khamtai បន្តតាមរយៈគ្រួសាររបស់គាត់។ កូនប្រុសរបស់គាត់ឈ្មោះ Sonexay Siphandone បានក្លាយជានាយករដ្ឋមន្ត្រីឡាវនៅឆ្នាំ ២០២២ ហើយកូនស្រីរបស់គាត់ឈ្មោះ Viengthong ជាប្រធានស្ថាប័នសវនកម្មរដ្ឋ។ កូនប្រសារបស់លោកគឺលោក Khampheng Saysomphen ជាអភិបាលខេត្ត Houaphan បច្ចុប្បន្ន។
តាម Laotian Times នៅខែកុម្ភៈ ឆ្នាំ ២០២៤ លោក Khamtai បានប្រារព្ធខួបកំណើតគម្រប់១០០ឆ្នាំរបស់គាត់ ដោយទទួលបានសារអបអរសាទរពីថ្នាក់ដឹកនាំវៀតណាម រួមជាមួយនឹងអំណោយដែលប្រគល់ជូនដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវទៀតផង។
សារព័ត៌មានឡាវដដែល បានរាយការណ៍ថា ដើម្បីរំលឹកខួបមួយសតវត្សរបស់គាត់ កាលពីឆ្នាំមុន សារមន្ទីរ Kaysone Phomvihane ក៏បានរៀបចំការតាំងពិព័រណ៍ពិសេសរយៈពេលបីខែ ដើម្បីជាកិត្តិយសដល់ជីវិតរបស់ Khamtai និងការរួមចំណែកបដិវត្តន៍។ ការតាំងពិព័រណ៍នេះមានរូបថតចំនួន ២៧៥សន្លឹក ឯកសារចំនួន ៣០និងវត្ថុបុរាណចំនួន២០ ដែលអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីកេរដំណែលដ៏គួរឱ្យកត់សម្គាល់របស់គាត់៕
ដោយ ភ្នាក់ងារ


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ