Connect with us

ព័ត៌មានជាតិ

RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

បានផុស

នៅ

រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខ រយៈពេលកន្លះថ្ងៃ ចាប់ពីម៉ោង ០៨ ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិការនេះ នឹងរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលសមិទ្ធផលសំខាន់ៗដែលកើតចេញពី​មិត្តភាពកម្ពុជា-ចិន ក្នុងរយៈពេល​ជា​ប៉ុន្មា​ន​​ទសវត្សរ៍ចុងក្រោយនេះ។ វាយតម្លៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌រវាងប្រទេសទាំងពីរ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងពីរ។ វិភាគអនុភាពខាងក្រៅដែលបង្កជាឧបសគ្គចំពោះមិត្តភាពដែកថែប និង​មិនអាចបំបែក បានរវាងកម្ពុជានិងចិន។ បង្កើតវេទិកានៃការផ្លាស់ប្តូរបណ្ឌិតសភាដ៏មានកិត្យានុភាព សម្រាប់អ្នកជំនាញ បញ្ញវន្ត អ្នក​រៀបចំគោលនយោបាយ និងអ្នកតំណាងធុរកិច្ចមកពីប្រទេសកម្ពុជានិងចិន ដើម្បីចែក​រំលែកទស្សនៈ និងការយល់ដឹងរបស់ ពួកគេពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន និងរួមចំណែកពង្រឹងនិងពង្រីក​មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និង​ចិន​។

វេទិកានេះនឹងប្រព្រឹត្តទៅ ដោយប្រមូលផ្តុំវាគ្មិនមកពីធនាគារខួរក្បាល តំណាងក្រសួង​ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៃ​ព្រះរាជាណា​ចក្រកម្ពុជា និងតំណាងសហគ្រាសសំខាន់ៗរបស់ចិននៅកម្ពុជា។ វេទិកានេះនឹងអញ្ជើញ​អ្នក​ចូល​រួម​ប្រមាណ ១០០ នាក់មកពីស្ថាប័នរដ្ឋាភិបាល អ្នកជំនាញ និស្សិត និងតំណាងប្រព័ន្ធផ្សព្វផ្សាយ​នៅកម្ពុជា។

លោកបណ្ឌិត គិន ភា  ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថាវេទិកានេះនឹងដើរតួនាទីជាថ្នាលដ៏សំខាន់សម្រាប់ការវិភាគស៊ីជម្រៅ និងការផ្លាស់ប្តូរប្រកបដោយអត្ថន័យ អំពីការវិវត្តនៃទំនាក់ទំនងរវាង​កម្ពុជានិងចិន។ វេទិកានេះនឹងបង្ហាញពីលក្ខណៈពិសេសទំនាក់ទំនង យូរអង្វែងនិងជាយុទ្ធសាស្ត្ររវាងកម្ពុជានិងចិន ដែលត្រូវបានពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងការទូតវប្បធម៌។ ការចូលរួមចំណែកដ៏មានសំខាន់របស់សហគ្រាស​ចិនក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមកម្ពុជា ក៏នឹងត្រូវបានបញ្ជាក់យ៉ាងលម្អិតផងដែរ។ 

លោកបណ្ឌិត គិន ភា ដាក់ក្ដីសង្ឃឹមថា វេទិកានេះនឹងជំរុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីទិដ្ឋភាពប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ចនៃភាពជាដៃគូទ្វេភាគីរវាងទាំងពីរ ជាពិសេសក្នុងបរិបទនៃការផ្លាស់ប្តូរនិទានកថា​ភូមិសាស្ត្រនយោបាយ។ វេទិកានេះនឹងផ្តល់ការយល់ដឹងពីអ្នកជំនាញអំពីរបៀបដែលប្រទេសទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទន្ទឹមគ្នានឹងការដោះស្រាយបញ្ហាប្រឈមខាងក្រៅ និងបំភ្លឺការយល់ខុសទាក់ទង​នឹងទិសដៅគោលនយោបាយការបរទេសរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះវិធីសាស្រ្តការទូតប្រកបដោយតុល្យភាព និងឯករាជ្យ។

តាមលោកបណ្ឌិត គិន ភា  ព្រឹត្តិការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជំរុញការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវនិងគោលនយោបាយ ព្រមទាំងពង្រឹង​ចក្ខុវិស័យ​រយៈពេលវែងសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ និងវិបុលភាពរួម​រវាងកម្ពុជា និងចិនក្នុង​យុគសម័យថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៤ វិនាទី មុន

RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

របប​សឹក​មីយ៉ាន់ម៉ា ប្រកាស​បទ​ឈប់បាញ់​បណ្ដោះអាសន្ន ព្រោះ​គ្រោះរញ្ជួយដី

ព័ត៌មានជាតិ២៨ នាទីutes មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានជាតិ៣១ នាទីutes មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋជាន់ទី ០១ ក្រោយផ្សារអូរឫស្សី ខូចខាតសម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

អតីត​ប្រធានរដ្ឋឡាវ លោក ​ខាំ​តៃ ស៊ី​ផាន់​ដ​ន ទទួលមរណភាពក្នុង​វ័យ​១០១ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម