Connect with us

ព័ត៌មានជាតិ

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

បានផុស

នៅ

ត្រឹមម៉ោង ៩ ព្រឹក ស្ត្រីចំណាស់ម្នាក់អាចប្រមូលត្រួយអង្កាញ់បានចន្លោះពី ១០០ ដល់ ១ ៥០០ ដុំ សម្រាប់លក់បន្តឲ្យម៉ូយ យកទៅលក់លើទីផ្សារនានា ដោយក្នុង ១ ដុំបោះឲ្យម៉ូយក្នុងតម្លៃ ៥០០ រៀល បើគិតជាថវិកាស្ត្រីរូបនេះអាចរកបានចន្លោះពី ៥ មុឺនរៀលទៅជាង ៦ មុឺនរៀលក្នុងមួយថ្ងៃៗ ខណះដើមអង្កាញ់ជា​ប្រភព​ចំណូល​ស្រ្តី​រូបនេះ​លូតលាស់ជាបន្តបន្ទាប់និងប្រមូលផលបានជាប្រចាំរាល់ថ្ងៃ។

ក្នុងសកម្មភាពកំពុងប្រមូលផលត្រួយអង្កាញ់សម្រាប់លក់ឲ្យម៉ូយ អ្នកស្រី វណ្ណ ថា វ័យ ៧៨ ឆ្នាំ រស់នៅក្នុងភូមិទួល ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីថា រាល់ព្រឹកអ្នកស្រីដើរប្រមូលត្រួយអង្កាញ់សម្រាប់លើកឲ្យម៉ូយលក់បន្តនៅតាមទីផ្សារនានា ហើយអ្នកស្រីអាចរកចំណូលបានជាប្រចាំ យ៉ាងហោចក៏បាន ៥ មុឺនរៀលទៅជាង ៦ មុឺនរៀលក្នុង ១ ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីវ័យ ៧៨ ឆ្នាំរូបនេះបន្តថា ដើមអង្កាញ់អ្នកស្រីដាំជុំវិញរបងដីលំនៅដ្ឋានមានចំនួនជាង ១០ ដើម ហើយការលូតលាស់ត្រួយជាបន្តបន្ទាប់។ ការដាំដើមអង្កាញ់នេះឆាប់លូតលាស់លឿនណាស់ ហើយក៏មិនសូវមានអ្នកផ្សេងចាប់អារម្មដាំដែរ ខណះអ្នកស្រីថា ត្រួយអង្កាញ់នៅតែពេញនិយមរបស់មនុស្សវ័យចំណាស់ៗយកទៅផ្សំធ្វើជាបន្លែយ៉ាងមានរសជាតិឆ្ងាញ់ និង​បានជំនួយដល់សុខភាពយ៉ាងប្រសើផងដែរ។

បើតាមអ្នកស្រី វ័ណ្ណថា ត្រួយអង្កាញ់បើទោះមានអ្នកចង់បរិភោគ ក៏រកទិញនៅលើទីផ្សារក្នុងក្រុងកម្រមានណាស់ ព្រោះម៉ូយដែលមកទិញពីអ្នកស្រី គឺសម្រាប់លក់លើទីផ្សារក្នុងស្រុកជនបទប៉ុណ្ណោះ ហើយក្នុងត្រួយ ១ ដុំដែលអ្នកស្រីលក់បន្ត​ក្នុងតម្លៃ ៥០០ រៀល គឺម៉ូយលក់បន្តបាន ១ ដុំ ១ ០០០ រៀល គឺចំណេញពាក់កណ្តាល។

អ្នកស្រីបន្តថា “បើយើងមានវ័យចំណាស់ហើយ បែរជាមិនធ្វើអ្វីសោះនោះ កុំថាត្រឹមរកចំណូលមិនបាន សូម្បី​ជម្ងឺឈឺថ្កាត់ក៏មានកើតឡើងច្រើនដែរ។ យើងមានដីហើយទោះដាំបានតិចតួចក្នុង១ថ្ងៃៗ ក៏គង់តែហុចផល ពេលនោះយើងអាចរកចំណូល បានសម្រាប់ខ្លួនយើងជាមនុស្សចាស់ កុំរំពឹងលើតែកូនពេក សម្រាប់ខ្ញុំពេលខ្លះខ្ញុំជួយដល់កូនដែលខ្វះខាតវិញ​ផង​”

អ្នកស្រីបញ្ជាក់ថា ដរាបនៅមានកម្លាំង អ្នកស្រីនៅតែបន្តដាំដើមអង្កាញ់បន្តទៀត ព្រោះតែអ្នកនៅតាមជនបទនេះ មិនដែល​ដាំនោះទេ ហើយក៏មិនស្មានថា ត្រួយរបស់វាអាចរកចំណូលបានយ៉ាងស្រួលបែបនេះសោះ ហើយដល់រដូវធ្លាក់ភ្លៀង អ្នកស្រីនឹងប្រមូលផលឲ្យកូនដឹកចូលទីផ្សារក្នុងខេត្ត អាចបង្កើតចំណូលបានច្រើនជាងនេះ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជា ទីក្រុងដ៏ស៊ីវិល័យ នៅអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃរំពឹងថា អគារ​បាក់​រលំនឹង​ត្រូវ​បោស​សម្អាតហើយ​ ត្រឹមចុង​ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម