ជីវិតកម្សាន្ដ
Justin ទំនងជាបង្ហោះស្ទូរី ឌឺដងអតីតសង្សារ Selena
អ្នកគាំទ្ររបស់តារាប្រុស-ស្រីទាំងពីរដួង ជឿជាក់ថា Justin Bieber បាននិងកំពុងតែជីកកកាយរឿងរ៉ាវដើម្បីឌឺដងទៅកាន់អតីតមិត្តស្រីគឺ Selena Gomez ចំពេលលោកមានពាក្យចចាមអារ៉ាមល្អក់កករ ពាក់ព័ន្ធនឹងបញ្ហាអាពាហ៍ពិពាហ៍ ជាមួយភរិយា Hailey Bieber ។
មិនតែប៉ុណ្ណោះ មួយសប្តាហ៍ចុងក្រោយនេះ អ្នកគាំទ្រមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះតារាចម្រៀងកាណាដា ដោយសារតែជារឿយៗលោកតែងតែបង្ហោះរូបនៅលើបណ្តាញសង្គមដូចមនុស្សដែលមិនអាចគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនបាន។
អ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺថា តារាចម្រៀងវ័យ៣១ឆ្នាំបានបង្ហោះវីដេអូមួយនៅក្នុងស្ទូរីផ្ទាល់ខ្លួនអំពីខ្សែភាពយន្ត the lord of the rings ដោយបង្ហាញអំពីសត្វ Gollum ក្នុងដៃកាន់ចិញ្ចៀនមកមើល រួចបោះចូលទៅក្នុងភ្លើងភ្លាមៗ។ ក្នុងនោះលោកបានដាក់ចំណងេជើងពីលើថា «មនុស្សស្រីនៅលើបណ្ដាញសង្គម ពេលពួកគេភ្ជាប់ពាក្យ»។

អ្នកគាំទ្រក៏អាចបានប៉ាន់ស្មានថា Justin កំពុងលេងសើចជាមួយ Selena ដែលបានភ្ជាប់ពាក្យជាមួយផលិតករតន្ត្រី Benny Blanco ក្នុងខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេលមួយឆ្នាំ។
យ៉ាងណា ប្រភពពីខាងក្នុងបានប្រាប់ DailyMail.com ថា ខណៈពេលដែល Justin ផ្តោតលើគ្រួសារនិងមើលថែកូនប្រុសដំបូង មនុស្សគ្រប់គ្នាសុទ្ធតែដឹងទាំងអស់ ប៉ុន្តែនៅពេលដែលគាត់បានឮថា Selena ភ្ជាប់ពាក្យ គាត់ស្រាប់តែប្រែប្រួលចរិតមួយរំពេចភ្លាម។
ដោយឡែក របាយការណ៍មួយទៀតបានអះអាងថា Selena បានពន្យារពេលការប្រកាសភ្ជាប់ពាក្យជាសាធារណៈ ដោយសារតែ Justin បានប្រកាសដំណឹងក្លាយជាឪពុកដំបូងនាពេលនោះ។ យ៉ាងណា ដោយសារតែមិនចង់ឲ្យដំណឹងល្អរបស់ខ្លួនត្រូវគេភ្ចាប់ជាមួយអតីតមិត្តប្រុស ទើបគូស្នេហ៍សុខចិត្តពន្យារពេលឲ្យស្ថានការណ៍ល្អប្រសើរទើបហ៊ានបង្ហោះប្រាប់គេឯង។
ដ្បិតថាយ៉ាងនេះក្ដី រឿងរ៉ាវពិតប្រាកដគេនៅមិនទាន់ដឹងនូវឡើយទេ ក្នុងពេលដែលប៉ុន្មានខែកន្លងមកនេះ មានពាក្យចចាមអារ៉ាមអំពីភាពតានតឹងក្នុងអាពាហ៍ពិពាហ៍របស់ Justin និង Hailey ដែលត្រូវបានផ្ទុះឡើងម្តងហើយម្ដងទៀត បន្ទាប់ពីតារាចម្រៀងប្រុសបានផ្តាច់ខ្លួនឪពុកក្មេក Stephen Baldwin ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រឈមការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ ក Kanye គ្រោងបណ្តាក់ទុនលើឧបករណ៍សិច

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា