ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ផ្អាកការរុករកយន្តហោះ MH370 បណ្ដោះអាសន្ន
រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី បានប្រាប់ថា ប្រតិបត្តិការរុករកយន្តហោះ MH370 ម្ដងទៀតត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន ក្រោយជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញនេះបានបាត់ដំណឹងអស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក។

លោក Anthony Loke បាននិយាយនៅថ្ងៃព្រហស្បតិ៍ថ្ងៃទី៣ខែមេសាថា៖ «ពួកគេបានបញ្ឈប់ប្រតិបត្តិការនៅពេលនេះ។ ពួកគេនឹងបន្តការស្វែងរកនៅចុងឆ្នាំ» ដោយបន្ថែមថា ឥឡូវនេះមិនមែនជាពេលវេលាល្អនោះឡើយ ព្រោះតែកត្តាបម្រែបម្រួលអាកាសធាតុ។
យន្តហោះ MH370 ដែលដឹកមនុស្ស ២៣៩នាក់ បានបាត់ពីប្រព័ន្ធរ៉ាដា កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៤ ខណៈពេលដែលកំពុងធ្វើដំណើរពីទីក្រុងកូឡាឡាំពួរទៅកាន់ទីក្រុងប៉េកាំង។
ទោះបីជាមានការស្វែងរកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ក៏ដោយ យន្តហោះនេះមិនត្រូវបានរកឃើញទេ។

កាលពីខែកុម្ភៈ លោក Loke បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុន Ocean Infinity នឹងដាក់ពង្រាយកប៉ាល់រុករកយន្តហោះ MH370។ ការស្វែងរកថ្មីធ្វើឡើងលើគោលការណ៍ «រកមិនឃើញ មិនគិតលុយ» ដូចគ្នានឹងការស្វែងរកពីមុនរបស់ក្រុមហ៊ុន Ocean Infinity ដោយរដ្ឋាភិបាលម៉ាឡេស៊ីនឹងចំណាយប្រាក់លុះត្រាណាទាល់តែរកឃើញយន្តហោះ MH370។
ម៉ាឡេស៊ីនឹងបង់ប្រាក់ចំនួន ៧០លានដុល្លារដល់ក្រុមហ៊ុន បើយន្តហោះត្រូវបានរកឃើញ។
Ocean Infinity ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើការស្វែងរក MH370 មិនបានសម្រេចក្នុងឆ្នាំ២០១៨។ កិច្ចខិតខំប្រឹងប្រែងដំបូងរបស់ក្រុមហ៊ុន បានធ្វើឡើងបន្ទាប់ពីការស្វែងរកដ៏ធំដែលដឹកនាំដោយអូស្ត្រាលីដែលមានរយៈពេលរហូតដល់៣ឆ្នាំ មុនពេលត្រូវផ្អាកនៅក្នុងខែមករាឆ្នាំ២០១៧។
ការស្វែងរកដែលដឹកនាំដោយអូស្ត្រាលី បានគ្របដណ្តប់លើផ្ទៃដី ១២ម៉ឺនគីឡូម៉ែត្រការ៉េ នៅក្នុងមហាសមុទ្រឥណ្ឌា ប៉ុន្តែស្ទើរតែមិនបានរកឃើញដាននៃយន្តហោះនោះទេ ដោយមានតែបំណែកកម្ទេចកម្ទីខ្លះប៉ុណ្ណោះដែលរើសបាន៕
ដោយ៖ ឈាង
ចុចអាន៖ ១១ឆ្នាំក្រោយបាត់ដំណឹង ប្រតិបត្តិការរុករកយន្តហោះ MH370 បានចាប់ផ្ដើមម្ដងទៀតហើយ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា