Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

បានផុស

នៅ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះ​ទទួលបាន​ការ​អនុញ្ញាត​ពី​លោក​នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្រុម​ការងារ​ស្ថាប័ន​និង​សមាគម​ទាំងពីរ​បាន​ជួប​ប្រជុំ​គ្នា​ ដើម្បីពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំ ទូទៅ​និងក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាម លោក​នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក  លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ​និង​ទំនាក់ទំនង​សាធារណៈ​នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ពាំនាំ​ និង ការ​ថ្លែងអំណរគុណ​ពី​លោក​សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរជាតិ​ប្រឆាំង​គ្រឿងញៀន​ដល់​សមាគមសិល្បករ​ខ្មែរ​ដែល​ជា​ដៃគូ​អនុស្សរណៈ​ជា​មួយគ្នា​បាន​ខិតខំ​ចូលរួម​ក្នុងសកម្មភាពផ្សព្វផ្សាយ​លើកកម្ពស់​ចំណេះដឹងពាក់ព័ន្ធ​នឹង​បញ្ហាគ្រឿងញៀនតាមរយៈការផលិតជាវីដេអូអប់រំខ្លី ចំណាប់​អារម្ម​ណ៍តារា ក្នុងឱកាសបុណ្យប្រពៃណីក៏ដូចជាកម្មវិធីសម្តែងផ្សេងៗ ដែលមាន​សមាជិក​សមាគមសិល្បករខ្មែរចូលរួមគឺតែងតែធ្វើការបញ្ជ្រាបខ្លឹមសារអប់រំដើម្បីជាការដាស់តឿនដល់ប្រជាពលរដ្ឋទូទៅពីគ្រោះថ្នាក់នៃគ្រឿងញៀន។

ក្នុងនាម លោក​ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងឱកាសនោះ លោក​ជំទាវនៅ សូនីតា អនុប្រធានសមាគម​បាន​ថ្លែងអំណរគុណ​ដល់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែល​តែងតែ​ធ្វើ​ការ​សហការ​ជួយ​ដល់​សកម្មភាព​ផលិត​ក៏​ដូច​ជាខ្លឹមសារ​ដែល​អាច​ឱ្យ​សិល្បករ សិល្បៈការិនី​ជា​សមាជិក​របស់​សមាគម​បាន​យក​ទៅ​ប្រើប្រាស់​ដើម្បី​ជា​សារ​ជម្រាប​ជូន​សាធារណជន​អ្នក​ទស្សនា​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យ​បាន​យល់​ដឹង​និង​ចូលរួម​ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយ​សកម្មភាពនេះ​នឹង​បន្ត​ពិសេស​ក្នុងឱកាសចូលឆ្នាំខាងមុខ យើងនឹងផ្សាយវីដេអូតារាចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជាមួយគ្នានេះ លោក សុវណ្ណ មករា ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី យិន យឿត បានលើកយកនូវគម្រោងឆ្អឹងនៃការគ្រោងថតរឿងអប់រំខ្លីស្ដីពីបញ្ហាគ្រឿងញៀនដើម្បីចាក់ផ្សាយតាមប្រព័ន្ធនានាសំដៅបង្កើននូវសកម្មភាពផ្សព្វផ្សាយអប់រំឲ្យបានកាន់តែផុលផុសទំនើប ទាន់សម័យ ឆាប់ទទួលយកបាននោះ គឺ១.សម្ពាធមិត្តភក្កិ: រឿងពិតនិងរបៀបនិយាយថាទេចំពោះគ្រឿងញៀន ២.ឪពុកម្ដាយគ្រប់រូបមានតួនាទីអំណាចក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននិងការញៀនគ្រឿងញៀន ៣.ការស្វែងរកអន្តរាគមន៍តាមរយ:App NoDrug :https://nodrugsnacd.com/download_kh៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣៥ នាទីutes មុន

តម្លៃមាសបន្តដាំក្បាលចុះ តែអ្នកជំនាញថា នៅតែមានឱកាសស្ទុះឡើងវិញ

កីឡា៣៦ នាទីutes មុន

លោក Muñoz អត់​បារម្ភ​អ្វី​ទាំង​អស់ ទោះ​អវត្តមាន​កីឡាករ​សំខាន់​២​នាក់

សេចក្ដីជូនដំណឹង១ ម៉ោង មុន

មិនសរសើរមិនបាន! កៀកពិធីបុណ្យចូលឆ្នាំខ្មែរ ធនាគារ ABA បង្កើតមាតិការំលេចផ្សាភ្ជាប់នូវវប្បធម៌ខ្មែរ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ

ចរាចរណ៍១ ម៉ោង មុន

ឃាត់ខ្លួននាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ ក្រោយបើករថយន្តដេញបុកម៉ូតូ របួសបុរសម្នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រទេសមីយ៉ាន់ម៉ា ផ្អាកផ្ដល់​ទិដ្ឋាការដល់​ទេសចរបរទេស បន្ទាប់ពីគ្រោះ​រញ្ជួយដី

ចរាចរណ៍២៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

Sokha Hotels

ព័ត៌មានពេញនិយម