Connect with us

ព័ត៌មានអន្ដរជាតិ

មីន អ៊ុងឡាំង ទៅប្រជុំនៅបាងកក ខណៈមនុស្សស្លាប់ដោយរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនដល់ជិត ៤ពាន់

បានផុស

នៅ

មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា ​មីន អ៊ុងឡាំង បានទៅដល់ទីក្រុងបាងកក នៃប្រទេសថៃហើយ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់ «គំនិតផ្តួចផ្តើមឈូងសមុទ្របេងហ្គាល់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ចពហុវិស័យ» ហៅកាត់ BIMSTEC ខណៈតួលេខមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏សាហាវនៅប្រទេសរបស់លោក កើនឡើងដល់ជិត ៤ ០០០នាក់។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៥។

លោក មីន អ៊ុងឡាំង និងលោកស្រី ផែថងថាន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុងឡាំង ធ្វើឲ្យអន្តរជាតិផ្ទុះកំហឹងយ៉ាងខ្លាំង ព្រោះលោកមិនព្រមបន្ថយដៃវាយប្រហារលើក្រុមប្រឆាំងសោះនៅមីយ៉ាន់ម៉ា ទោះប្រទេសដែលញាំញីដោយសង្គ្រាមស៊ីវិលមួយនេះ ត្រូវខ្ទេចខ្ទីថែមមួយកម្រិតទៀតដោយសារតែរញ្ជួយដី ហើយប្រជាជនឯណោះកំពុងរងទុក្ខវេទនាខ្លាំងបែបណាក៏ដោយ។

ក្នុងជំនួបកំពូលដែលមានការចូលរួមពីសំណាក់ប្រទេសថៃ ឥណ្ឌា បង់ក្លាដែស នេប៉ាល់ ស្រីលង្កា និងប៊ូតង់មួយនេះ, លោក អ៊ុងឡាំង បានលើកឡើងពីការឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ដែ​លមានចំណុចកណ្តាលក្បែរទីក្រុង Mandalay វាយប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រទី២៨ខែមីនា។

ការបំផ្លាញដោយរញ្ជួយដីនៅមីយ៉ាន់ម៉ា (រូបថត៖ Reuters)

ប្រទេសជាច្រើនបានបញ្ជូនក្រុមជួយសង្គ្រោះនិងជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ារួចទៅហើយ ប៉ុន្តែក្រុមជួយសង្គ្រោះខ្លះត្រូវជួបឧបសគ្គនិងការលំបាកដោយសារស្ថានភាពហេដ្ឋារចនាខ្ទេចខ្ទី ហើយថែមទាំងមានការវាយប្រហារលើក្បួនដឹកជំនួយទៀតផង។

គិតត្រឹមព្រឹកថ្ងៃសុក្រ, តួលេខមនុស្សស្លាប់ដោយរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៩០១នាក់ និង៥ ៩៧៨នាក់រងរបួស ខណៈ៧១៩នាក់បាត់ខ្លួន។

ទោះបីជាយ៉ាងណា ក្រុមជួយសង្គ្រោះព្រមានថា តួលេខជនរងគ្រោះអាចនឹងបន្តហក់ឡើងខ្ពស់ទៀត ព្រោះនៅមានតំបន់ជាច្រើនដែលក្រុមរុករកមិនទាន់ទៅដល់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផុតរញ្ជួយដី, មីយ៉ាន់ម៉ា ព្រមានពីហានិភ័យបាក់ទំនប់, ប្រជាជនរាប់ពាន់នាក់ប្រឈមគ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១៤ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១៣ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម