Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

បានផុស

នៅ

នៅខេត្ត Samut Prakan នៃប្រទេសថៃ កើតមានការបាញ់ប្រហារដ៏រន្ធត់មួយ ដោយស្នូរគ្រាប់កាំភ្លើងផ្ទុះឡើងជាង១០គ្រាប់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង ខណៈ២នាក់ទៀតរងរបួស និងបង្កការភ័យឆោឡោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២:២០នាទីថ្ងៃត្រង់ថ្ងៃសុក្រទី៤ខែមេសាឆ្នាំ២០២៥ ក្បែរផ្សារ Bang Yo ក្នុងស្រុក Phra Pradaeng។

យោងតាមព័ត៌មានបឋមដែលផ្សាយដោយ Khaosod, មានការបាញ់តដៃគ្នារវាងមនុស្សពីរក្រុម ប៉ុន្តែមូលហេតុឈានដល់ការផ្ទុះអាវុធនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈប៉ូលិសបានបើកការស៊ើបអង្កេតរួចហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​​ស្លាប់៤​ និង​របួស​២ ក្នុង​អំពើ​បាញ់ប្រហារក្នុងរដ្ឋ Florida ​សហរដ្ឋអាមេរិក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម