ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះវិហារ កំពុងរៀបចំ «ព្រះវិហារសង្ក្រាន្ត» ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
នៅជាង ១សប្ដាហ៍ទៀតប៉ុណ្ណោះ ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ ហើយដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពេលខាងមុខ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំទីតាំង ព្រះវិហារសង្ក្រាន្ត លេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងខេត្តព្រះវិហារ។

លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ បានមានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិជាតិខ្មែរ ដែលប្រព្រឹត្តទៅរយៈ ៣ថ្ងៃ ស្ថិតនៅក្នុងរដ្ឋបាលខេត្ត និងទីតាំងមួយចំនួនទៀត។ លោកថា អាជ្ញាធរបានរៀបចំឱ្យលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ នឹងមានការចូលរួមពីក្រុមអាជីវករលក់ផលិតផលប្រចាំតំបន់ជាច្រើនតូប ក៏ដូចជាមានការប្រគំតន្ត្រីរាំលេងកម្សាន្ត ដើម្បីញ៉ាំងបរិយាកាសឱ្យប្រជាពលរដ្ឋសប្បាយរីករាយនៅពេលយប់ផងដែរ។ ទន្ទឹមនឹងការរៀបចំតុបតែងកន្លែងលេងល្បែងប្រជាប្រិយ អាជ្ញាធរក៏បានតុបតែងកែលម្អដាក់អំពូលនៅតាមសួនច្បារទីធ្លាសាធារណៈ ដើម្បីបង្កើនសោភ័ណភាពនៅក្នុងក្រុងបន្ថែមទៀត។
លោកបានបញ្ជាក់ថា ការរៀបចំទីតាំងលេងល្បែងប្រជាប្រិយ គឺដើម្បីទទួលអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ក៏ដូចជាបានតុបតែងកែលម្អនៅទីធ្លាសាធារណៈ ឱ្យមានសោភ័ណភាពស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្ត និងបង្កបរិយាកាសសប្បាយរីករាយ នៅក្នុងខេត្តព្រះវិហារ៕





ដោយ៖ជុន កុសល

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ