ព័ត៌មានអន្ដរជាតិ
ស្ត្រីអាយុ៤០ទៅ៥០ឆ្នាំទំនងមានបញ្ហាយូរទៀត ក្រោយព្យាបាលកូវីដ-១៩ជាហើយ, ការសិក្សាបង្ហាញ
ស្ត្រីអាយុខ្ទង់៤០ និង៥០ឆ្នាំទំនងជាបន្តមានបញ្ហាខ្ពស់នៃអាការៈធ្វើទុក្ខរយៈពេលវែងទៀត បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យ ក្រោយពេលព្យាបាលកូវីដ-១៩រួច ដែលការធ្វើទុក្ខអាចច្រើនខែដូចជាអស់កម្លាំង ពិបាកដកដង្ហើម និងភ្លេចភ្លាំងជាដើម។ នេះបើតាមការសិក្សាពីររបស់ចក្រភពអង់គ្លេសដែលបានរកឃើញនៅថ្ងៃពុធ ម្សិលមិញ។
ការសិក្សាទី១បានរកឃើញថា រយៈពេល៥ខែ បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យ អ្នកជំងឺកូវីដ-១៩ ដែលជាស្ត្រីវ័យកណ្តាល ស្បែកស និងមានបញ្ហាសុខភាពផ្សេងៗដូចជាទឹកនោមផ្អែម ជំងឺសួត ឬជំងឺបេះដូង ទំនងជាមានបញ្ហាច្រើនទៀតដោយសារកូវីដ-១៩។
លោក Chris Brightling សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រផ្លូវដង្ហើមនៅសកលវិទ្យាល័យ Leicester University ដែលសហសិក្សាឈ្មោះ PHOSP-COVID បាននិយាយថា ៖«ការសិក្សារបស់យើងរកឃើញថា អ្នកដែលមានបញ្ហាធ្ងន់ធ្ងរច្រើនជាស្ត្រីស្បែកសដែលមានអាយុចន្លោះពី៤០ឆ្នាំ ទៅ៦០ឆ្នាំ ដែលមានបញ្ហាសុខភាពរយៈពេលវែងយ៉ាងហោចណាស់២ប្រភេទ»។
ការសិក្សាទី២ធ្វើឡើងដោយ International Severe Acute Respiratory និង emerging Infections Consortium (ISARIC) បានរកឃើញថា ស្ត្រីអាយុក្រោម៥០ឆ្នាំមានបញ្ហាសុខភាពអាក្រក់រយៈពេលយូរជាងបុរស និងជាងអ្នកចូលរួមសិក្សាវ័យច្រើនជាង បើទោះជាពួកគេមិនមានបញ្ហាសុខភាពក៏ដោយ។
អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Edinburgh University សហការសិក្សាជាមួយ ISARIC លោក Tom Drake បាននិយាយថា ៖«វាកាន់តែច្បាស់ថា កូវីដ-១៩ នៅតែបន្តមានផលលំបាកខ្លាំងសម្រាប់អ្នករស់រានពីជំងឺនេះ»។
ការសិក្សា ISARIC ដែលបានធ្វើលើអ្នកជំងឺ៣២៧នាក់បានរកឃើញថា ស្ត្រីអាយុក្រោម៥០ឆ្នាំគឺហាក់ដូចជាមានអាការៈអស់កម្លាំងពីរដង មានបញ្ហាផ្លូវដង្ហើម៧ដង ហើយក៏ទំនងជាមានបញ្ហាដល់ការចងចាំ ចលភាព និងការទំនាក់ទំនង។
ការសិក្សារបស់ PHOSP បានវិភាគលើអ្នកជំងឺប្រុស និងស្រីចំនួន១០៧៧នាក់ដែលបានចេញពីមន្ទីរពេទ្យនៅចក្រភពអង់គ្លេសចន្លោះពីខែមីនាដល់ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីព្យាបាលជំងឺកូវីដ-១៩។
ភាគច្រើននៃអ្នកជំងឺត្រូវបានរកឃើញថា នៅតែមានសញ្ញាជាប់លាប់ច្រើន បន្ទាប់ពីចេញពីមន្ទីរពេទ្យ៥ខែហើយ ដែលរោគសញ្ញាស្រដៀងៗគ្នាគឺឈឺចាប់សាច់ដុំ ឈឺសន្លាក់ដៃជើង អស់កម្លាំង ចុះខ្សោយ ពិបាកដកដង្ហើម និងភ្លេចភ្លាំង។
ជាងមួយភាគបួនមានអ្វីដែលវេជ្ជបណ្ឌិតបាននិយាយថា មានរោគសញ្ញាថបបារម្ភ និងធ្លាក់ទឹកចិត្ត ក្នុងរយៈពេល៥ខែ ហើយ១២%មានរោគសញ្ញានៃជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD)។
សាស្ត្រាចារ្យ និងអ្នកឯកទេសផ្លូវដង្ហើមនៅសកលវិទ្យាល័យ Leicester University សហការសិក្សាជាមួយ PHOSP អ្នកស្រី Louise Wain និយាយថា ភាពខុសគ្នានៅក្នុងប្រតិកម្មភាពស៊ាំរបស់បុរស និងស្ត្រី ប្រហែលជាអាចពន្យល់បានថា ហេតុអ្វីបានជារោគសញ្ញាក្រោយពេលព្យាបាលកូវីដ-១៩ កើតមានជាទូទៅចំពោះស្ត្រីច្រើនជាង។
អ្នកស្រីបាននិយាយថា ៖«យើងដឹងថា ស្វ័យភាពដែលរាងកាយមានប្រតិកម្មភាពស៊ាំទៅនឹងកោសិកា និងសរីរាង្គល្អដែលវាច្រើនកើតលើស្ត្រីវ័យកណ្តាល» ប៉ុន្តែ«ត្រូវការស៊ើបអង្កេតបន្ថែមទៀតដើម្បីស្វែងយល់ឲ្យកាន់តែពេញលេញនូវដំណើរការដែលពាក់ព័ន្ធ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ