ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាតំណាងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើជាតំណាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ នេះបើតាមការឲ្យដឹងពីក្រសួងការបរទេស នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។
អមលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នៅក្នុងកិច្ចប្រជុំ រួមមាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី នឹងធ្វើបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំមួយចំនួនដូចជា ៖
ទី១. ប្រជុំកំពូលអាស៊ានលើកទី៣៧
ទី២. កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី៣. កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៣
ទី៤. កិច្ចប្រជុំកំពូលអាស៊ាន- សាធារណរដ្ឋ កូរ៉េ លើកទី២១
ទី៥. កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៨
ទី៦. កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន-នូវែលសេឡង់
ទី៧. កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន-អូស្រ្ដាលី
ទី៨. កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៣
ទី៩. កិច្ចប្រជុំកំពូលអាស៊ី បូព៌ា លើកទី១៥
ទី១០. កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១១
ទី១១. កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៧ និង
ទី១២. កិច្ចប្រជុំកំពូលស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី៤។
លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងចូលរួមផងដែរ ក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្ដី អាស៊ាន ដែលក្នុងឱកាសនោះ វេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី នឹងថ្លែងសុន្ទរកថាស្តីពី “តួនាទីរបស់ស្ត្រីក្នុងការកសាងសហគមន៍អាស៊ានដែលស្អិតល្មួត ស្វាហាប់ ប្រកបដោយចិរភាព និងបរិយាប័ន្ន នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩” កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១២ កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី២ និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូកបី ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ច អាស៊ីខាងកើត ដែលនឹងប្រព្រឹត្តទៅស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧។
នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា តាងនាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមជាតំណាងកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២២ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី២៨ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២០។
ទាក់ទងការប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានសុំទោស ចំពោះសមភាគីទាំងអស់ ចំពោះអវត្ដមានក្នុងព្រឹត្តិការណ៍ដ៏សំខាន់ទាំងនេះ ដោយសារកំពុងស្ថិតក្នុងការដាក់ខ្លួននៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ តាមការកំណត់ជាកំហិត នៃបទបញ្ញត្តិជាតិ ស្ដីពីសុវត្ថិភាពសុខភាព ប្រឆាំងជំងឺកូវីដ-១៩៕
អត្ថបទ ៖ កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់