Connect with us

ព័ត៌មានជាតិ

ការរៀបចំតុបតែងកែលម្អសោភ័ណភាព និងកន្លែងកម្សាន្តទាំងក្នុងតំបន់អង្គរ និងក្រុងសៀមរាប សម្រេចបានជាង៨០%

បានផុស

នៅ

សកម្មភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប កំពុងមមាញឹកក្នុងការរៀបចំ តុបតែង​ កែលម្អសោភ័ណភាព​ និងកន្លែងកម្សាន្តសម្រាប់អង្គរសង្ក្រាន្ត​ ឆ្នាំ២០២៥​ ក្រោមប្រធាបទ​ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” ជិតរួចរាល់ហើយគិតមកដល់ថ្ងៃទី៥ ខែមេសា​ ឆ្នាំ២០២៥នេះ។​ ក្រុមការងារបានរៀបចំ​ តុបតែង​ កែលម្អសោភ័ណភាព​ និងកន្លែងកម្សាន្តទាំងនៅតំបន់អង្គ​រ​ និងក្រុងសៀមរាបបានប្រមាណ​ ៨០ភាគរយ​ ដេីម្បីទទួលប្រជាពលរដ្ឋ​ក្នុងខេត្ត​ ក៏ដូចជាភ្ញៀវទេសចរជាតិ​ អន្តរជាតិមកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ ឆ្នាំ២០២៥​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ ឆ្នាំ២០២៥​ នឹងដំណេីរការនាថ្ងៃទី១៤​ ដល់ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២៥​ ត្រូវរៀបចំឡើងនៅលើទីតាំងចំនួន ៦ ដោយមានកម្មវិធីចំនួន៣៨ ដែលសុទ្ធសឹងជាកម្មវិធី ដែលផ្ដល់ជូននូវភាពសប្បាយរីករាយ ដល់មហាគ្រួសារខ្មែរ ពិសេសយុវជន បានចូលរួមឈ្វេងយល់ ពីមរតកវប្បធម៌ខ្មែរ ជាច្រើនទម្រង់ ដែលត្រូវបានលើកយកមករំលេចនៅក្នុងកម្មវិធីនីមួយៗ ក្នុងគោលដៅបំផុសស្មារតីស្រលាញ់ និងលើកស្ទួយវប្បធម៌ជាតិ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម