ព័ត៌មានជាតិ
លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ
វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី នៅខេត្តមណ្ឌលគិរីបានរៀបចំសង្ក្រាន្តវិទ្យាល័យចំនួន៣ថ្ងៃដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងពិធីនោះមិនត្រឹមតែជាការអបអរសប្បាយរីករាយប៉ុណ្ណោះទេ តែសាលាក៏រៀបចំឱ្យមានការតាំងពិព័ណ៌ស្នាដៃរបស់សិស្សដែរ ដែលតម្រូវឱ្យសិស្សកែច្នៃអ្វីក៏បានដែរដើម្បីតាំងបង្ហាញ។

មានស្ដង់ជាច្រើនរបស់សិស្សនៃថ្នាក់នីមួយៗបង្ហាញស្នាដៃរបស់ខ្លួននាថ្ងៃទី៤ ខែមេសា ស្របគ្នាជាមួយនឹងការលេងល្បែងប្រជាប្រិយ និងរាំលេងផងដែរ។
យុវតី រួម សិរីរ័ត្ន អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០ បានឱ្យដឹងថាសាលាតម្រូវឱ្យសិស្សានុសិស្សតាមថ្នាក់នីមួយៗត្រូវច្នៃប្រឌិតអ្វីដែលជាស្នាដៃផ្ទាល់ខ្លួនដើម្បីដាក់តាំងបង្ហាញ ខណៈក្រុមរបស់សិរីរ័ត្ន នាំគ្នាច្នៃប្រេងដូងដើម្បីមកបង្ហាញ។

នៅពេលដែលកាន់តែកៀកនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឃើញមានការរៀបចំសង្ក្រាន្តនៅតាមភូមិ សាលា វិទ្យាល័យជាច្រើននៅកម្ពុជាតាមវិធីសាស្ត្ររបស់អ្នករៀបចំរៀងខ្លួន។ ទោះជាយ៉ាងណាការរៀបចំឱ្យសិស្សបង្ហាញនូវស្នាដៃច្នៃប្រឌិតរបស់ខ្លួនក្នុងឱកាសនេះបានបង្កើតឱ្យមានចាប់អារម្មណ៍មួយផងដែរ៕



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៨ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម