ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន នឹងបញ្ជូនក្រុមប្រតិភូទៅអាមេរិកក្នុងសប្ដាហ៍នេះ និយាយពីកិច្ចព្រមព្រៀងរ៉ែកម្រ
អ៊ុយក្រែន គ្រោងនឹងបញ្ជូនគណៈប្រតិភូផ្លូវការមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅក្នុងសប្តាហ៍នេះ ដើម្បីចរចាលើកិច្ចព្រមព្រៀងថ្មីដែលនឹងផ្តល់សិទ្ធិឲ្យសហរដ្ឋអាមេរិកទទួលបានធនធានរ៉ែដ៏មានតម្លៃរបស់ខ្លួន។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកស្រី Yuliia Svyrydenko បានបញ្ជាក់ពីកិច្ចពិភាក្សានាពេលខាងមុខនេះ ដោយកត់សម្គាល់ថា គណៈប្រតិភូនឹងមានតំណាងមកពីក្រសួងសេដ្ឋកិច្ច ការបរទេស យុត្តិធម៌ និងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន។
ការចរចាពីមុន បានជួបប្រទះឧបសគ្គកាលពីខែកុម្ភៈ បន្ទាប់ពីកិច្ចប្រជុំដ៏ចម្រូងចម្រាសរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលធ្វើឲ្យសេចក្តីព្រាងដំបូងនៃកិច្ចព្រមព្រៀងមិនទាន់បានចុះហត្ថលេខា។ ក្រុមអ្នករិះគន់ បានសម្ដែងការព្រួយបារម្ភថា សេចក្តីព្រាងកាលពីមុន អាចរារាំងអ៊ុយក្រែនមិនឲ្យគ្រប់គ្រងលើធនធានធម្មជាតិរបស់ខ្លួន មិនតែរ៉ែកម្រប៉ុណ្ណោះទេ ប៉ុន្តែក៏មានឧស្ម័ន និងប្រេងផងដែរ។
យ៉ាងណាមិញ លោកស្រី Svyrydenko បាននិយាយថា សំណើថ្មីរបស់អាមេរិកបានរួមបញ្ចូលផែនការសម្រាប់មូលនិធិ ឬការវិនិយោគរួមគ្នារវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា រ៉ែកម្រសំខាន់ៗរបស់អ៊ុយក្រែន មានច្រើនជាង២០ប្រភេទ ដូចជា ទីតានីញ៉ូម លីចូម និងអ៊ុយរ៉ាញ៉ូម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ឧស្សាហកម្មអាមេរិកដូចជា លំហអាកាស និងថាមពលនុយក្លេអ៊ែរ៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៧ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម