ជីវិតកម្សាន្ដ
ក្រោយជាសះស្បើយកូវីដ វី ឌីណែត ថ្លែងពាក្យប៉ុន្មានម៉ាត់នេះទៅកាន់គ្រូពេទ្យនិងមហាជន
បន្ទាប់ពីចូលសម្រាកព្យាបាលជិតកន្លះខែតារាចម្រៀងកញ្ញា វី ឌីណែត បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ខណ:ការធ្វើតេស្ត២លើកគឺលទ្ធផលអវិជ្ជមានប៉ុន្តែនាងក៏ត្រូវបន្តទៅធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតផងដែរ ដើម្បីតាមដានសុខភាពថាពិតជាបានជាសះស្បើយ១០០ភាគរយ។
ក្រោយពេលបានចាកចេញពីបន្ទប់ព្យាបាលជំងឺកូវីដ-១៩និងកំពុងបន្តទៅធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនោះ វី ឌីណែត បានពោលពាក្យប៉ុន្មានម៉ាត់ទៅកាន់ក្រុមគ្រូពេទ្យនិងមហាជនអ្នកគាំទ្រដោយលើកឡើងថា ខ្ញុំគ្មានអ្វីក្រៅតែការសំពះអរគុណដល់ពួកគាត់នោះទេ។
កញ្ញា វី ឌីណែត បានបញ្ជាក់ប្រាប់បន្ថែមថា កាលពីម្សិលមិញលោកគ្រូពេទ្យបានប្រាប់ថាចំពោះការយកសំណាករបស់នាងពេលកំពុងសម្រាកព្យាបាល គឺអវិជ្ជមានពីរដងហើយអញ្ចឹងមានន័យថានាងបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយតែទោះបីជាយ៉ាង ណានាងត្រូវចត្តាឡីស័កនៅសណ្ឋាគារ សុខាភ្នំពេញរយ:ពេល១៤ថ្ងៃទៀតដើម្បីតាមដានឲ្យច្បាស់ថានាងពិតជាបានជាសះស្បើយ១០០ភាគរយមែន។
តារាស្រី វី ឌីណែត បានបន្តទៀតថា នាងក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យជំនាញទាំងអស់ដែលបានយកចិត្តទុកដាក់ព្យាបាលនាងកន្លងមក ក៏អរគុណពុកម៉ែបងប្អូនទាំងអស់សម្រាប់ការជូន ពរនិងមានការបារម្ភចំពោះនាងខ្ញុំសូមបងប្អូនទាំង អស់ថែរក្សាសុខភាពឲ្យបានល្អផង។សម្រាប់នាង ពេលនេះគឺនឹកម៉ាក់៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់