ព័ត៌មានជាតិ
អេស៊ីលីដាពង្រីកសេវាហិរញ្ញវត្ថុរបស់ខ្លួនទៅកាន់សហគមខ្មែរឥស្លាម
ធនាគារអេស៊ីលីដាភីអិលស៊ី បានសហការជាមួយសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) ដើម្បីអនុវត្តន៍កម្មវិធីគម្រោង “លុយខ្ញុំស្អាត” ដើម្បីផ្តល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ឥស្លាម។

ការសហការរវាងស្ថាប័នទាំងពីរធ្វើឡើងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ទៅស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីលីដា។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា គឺស្របតាមទស្សនៈ និងបេសកកម្មរបស់ធនាគារ អេស៊ីលីដា ” ជាធនាគារពាណិជ្ជនាំមុខដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជា ក្នុងការផ្តល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។ ធនាគារ អេស៊ីលីដា ផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តន៍ និងសុវត្ថិភាព ដើម្បីជាមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិតបានថ្លែងថា៖«យើងប្រកាន់ខ្ជាប់ជានិច្ចនូវ គោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង និងបង្កើនអត្ថប្រយោជន៍ជូនដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលប្រកបដោយនិរន្តរភាព»។
អ្នកឧកញ៉ា ដាតុ បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាបានលើកទឹកចិត្តដល់បងប្អូនឥស្លាមចូលរួមគាំទ្រនូវគម្រោងនេះ សំដៅពង្រឹងនិងប្រើប្រាស់នូវសេវាហិរញ្ញវត្ថុនានារបស់អេស៊ីលីដាក្នុងការប្រើប្រាស់ការទូទាត់ឬប្រកបធុរកិច្ចនានា។

អ្នកឧកញ៉ាបានថ្លែងថា៖«ការប្រើប្រាស់នូវសេវាហិរញ្ញវត្ថុតាមរយៈប្រព័ន្ធធនាគារ ជាពិសេសធនាគារធំ និងសាខាច្រើនបានផ្តល់អត្ថប្រយោជន៍ច្រើនដល់យើងងាយស្រួលទូទាត់ និងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាដែលរហ័ស និងមានសុវត្ថិភាព»។
លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់បន្ថែមទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះ ជាការឆ្លុះបញ្ចាំងនៃការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ ដើម្បីផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ស្របតាមច្បាប់ និងបទបទប្បញ្ញត្តិពាក់ព័ន្ធ នៃធនាគារ និងហិរញ្ញវត្ថុ ដែលគោលការណ៍ច្បាប់ឥស្លាម(ច្បាប់សារីអះ) អាចអនុលោមតាមបាន ព្រមទាំងអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់សមាជិក CATA ទាំងអស់ដោយគ្មានបន្ទុកការប្រាក់ RIBA។

លោកបណ្ឌិតថ្លែងថា៖«ភាពជាដៃគូនេះ ក៏បានផ្តល់ជូននូវមធ្យោបាយហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងសុវត្ថិភាព ទៅតាមគោលការណ៍នៃកម្មវិធីគម្រោង “លុយខ្ញុំស្អាត” ឬ RIBA Clearance (Wealth Purification Program) របស់សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) ដែលអនុញ្ញាតឱ្យបងប្អូនខ្មែរឥស្លាមអាចដាក់ប្រាក់សន្សំ គម្រោង “លុយខ្ញុំស្អាត” ឬ RIBA ការប្រាក់ត្រូវទទួលបាននឹងបរិច្ចាគដោយស្ម័គ្រចិត្ត នឹងកាត់ចេញដោយស្វ័យប្រវត្តិចូលទៅគណនី CATA ដែលមាននៅ ធនាគារ អេស៊ីលីដា សម្រាប់ កម្មវិធីគម្រោង “លុយខ្ញុំស្អាត” សម្រាប់ប្រើប្រាស់នៅក្នុងគម្រោងសហគមន៍ និងសកម្មភាពសប្បុរសធម៌នានា»។
គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៥៥លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៤,៥៤ លាននាក់៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល