Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ វត្តមានប្រាសាទមាសលោកជំទាវម៉ៅ លើកំពូលភ្នំទ្វារ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីសន្លាងមួយទៀត

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែងថា វត្តមាន​ប្រាសាទ​មាស​លោកជំទាវ​ម៉ៅ ស្ថិតនៅលើ​កំពូលភ្នំ​ទ្វារ នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មីសន្លាង​មួយទៀត​សម្រាប់​ខេត្ត​កំពត។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ថ្លែង​បែបនេះ ​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឆ្លង​ប្រាសាទ​មាស និង​អភិសេក​រូបសំណាក​លោក​ជំទាវ​ម៉ៅ ស្ថិតនៅលើ​កំពូលភ្នំ​ទ្វារ ស្ថិតក្នុង​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត នា​ព្រឹក​ថ្ងៃ​ទី​ ៧ ខែមេសា ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ផងដែរ​ក៏បាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្ត និង​ភរិយា ​, លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកស្រី​ភរិយា​ថ្នាក់ដឹកនាំ អ្នកឧកញ៉ា មន្ត្រីរាជការ សាខា​សមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កំពត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​លំដាប់ថ្នាក់ ប្រជា​ពុទ្ធបរិស័ទ បាន​ជួបជុំគ្នា​ប្រារព្ធ​ពិធី​តាម​បែប​ព្រះពុទ្ធសាសនា​នៅ​លើ​កំពូលភ្នំ​ទ្វារ​នា​ឱកាស​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា ប្រាសាទ​មាស លោកជំទាវ​ម៉ៅ ត្រូវបាន​ចាប់ផ្តើម​កសាង​ឡើង​កាលពី​ថ្ងៃទី ​១៨ ខែមេសា ឆ្នាំ ​២០២៤ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត និង​លោកស្រី ហ៊ុន ចាន់​ធី ម៉ៅ​ធនិន ព្រមទាំង​ក្រុម​គ្រួសារ ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​ប្រជា​ពុទ្ធបរិស័ទ​គោរព​ប្រណិប័តន៍​លោកយាយ​ម៉ៅ​ ផង និង​ជា​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត​ផង ព្រោះ​ទីតាំង​នេះ​មាន​ខ្យល់អាកាស​បរិសុទ្ធ អាច​ទស្សនា​ថ្ងៃ​រះ ថ្ងៃ​លិច ពិសេស​មើលឃើញ​ផ្ទៃសមុទ្រ ជួរ​ភ្នំ និង​ទី​រួម​ខេត្ត​កំពត​ផង​ដែរ។ ពិសេស​បាន​ចូលរួម​ចំណែក​អភិរក្ស​ការ​កសាង​កន្លែង​ជំនឿ លើកស្ទួយ​ដល់​វិស័យ​ទេសចរណ៍​តាម​បែប​ជំនឿ​សាសនា ព្រោះ​ទីតាំង​នេះ​មាន​សក្តានុពល​ធម្មជាតិ​ស្រាប់ ដែល​អំណោយផល​ដល់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​បាន​ប្រែក្លាយ​តំបន់​នេះ​ទៅជា​គោលដៅ​ទេសចរណ៍​សំខាន់​ថ្មី​មួយទៀត​របស់​ខេត្ត​កំពត៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម