សុខភាព
វ៉ាក់សាំងសំខាន់ តើផលអាក្រក់អ្វីខ្លះនៅពីក្រោយ ដឹងអត់?
ភាគច្រើនគ្នាយើងសុទ្ធតែចាក់វ៉ាក់សាំង ឬថ្នាំបង្ការជំងឺផ្សេងៗ ដែលគិតថាចាំបាច់។ ម្នាក់ៗគិតត្រឹមការសម្រេចចិត្តដែលគិតថាសំខាន់ នៅមានរឿងរ៉ាវអាក្រក់ៗជាច្រើនទៀតដែលថ្ងៃនេះយើងចង់លាតត្រដាង។
មិនខុសអីពីឱសថផ្សេងៗទេ ការចាក់ថ្នាំបង្ការតែងតែមានហានិភ័យ និងផលអាក្រក់ដែលអាចជួបប្រទះ។ ប្រតិកម្មជាមួយថ្នាំបង្ការគឺជាហានិភ័យដែលកម្របំផុត។ ដូចនេះ ប្រយោជន៍នៃការចាក់ថ្នាំបង្ការ ច្រើនជាងហានិភ័យ ព្រោះគ្រប់ថ្នាំបង្ការសុទ្ធតែឆ្លងកាត់ការពិនិត្យ និងពិសោធន៍យ៉ាងល្អិតល្អន់បំផុត ហើយក្រោយចេញចរាចរ ឬប្រើប្រាស់លើទីផ្សារក៏ក្រុមជំនាញនៅបន្តតាមដានដើម្បីសុវត្ថិភាពជាដរាប។
មុខងាររបស់ថ្នាំបង្ការដើម្បីធ្វើឲ្យប្រសិទ្ធភាពប្រព័ន្ធភាពស៊ាំការពាររបស់មនុស្សកាន់តែប្រសើរជាងមុន ដែលភាគច្រើនគេចាក់វ៉ាក់សាំងជំងឺអ្វីមួយតាំងពីកុមារភាព។ ផលអាក្រក់ថ្នាំបង្ការដែលតែងកើតក្រោយចាក់ ប៉ុន្តែអាការៈទាំងនេះ អាចនឹងបាត់ទៅវិញប៉ុន្មានថ្ងៃបន្ទាប់ពីការចាក់ថ្នាំ៖
– ឡើងកម្ដៅលើស ៣៨,៥ អង្សាសេ
– ឡើងកន្ទួលក្រហម ហើម នៅកន្លែងចាក់ម្ជុល
– ឈឺក្បាល អស់កម្លាំង ឬក្អួតចង្អោរ
– រាក ក្អួត និង ឈឺសាច់ដុំ ឬសន្លាក់។
ប្រតិកម្មថ្នាំអាចបាត់បង់ជីវិត-ចំណុចសំខាន់ត្រូវចាំ៖
ត្រូវចំណាំថាមុនពេលយកកូនទៅចាក់ថ្នាំបង្ការ សូមប្រាប់គ្រូពេទ្យពីថ្នាំបង្ការដែលធ្លាប់ប្រតិកម្មនឹងកូនយើងពីមុនមក ព្រោះក្មេងខ្លះអាចមានប្រតិកម្មជាមួយថ្នាំបង្ការមួយចំនួន។ ឧទាហរណ៍៖ ប្រតិកម្មជាមួយធាតុល្អិតមួយចំនួនរបស់ប្រូតេអ៊ីនស៊ុត ដែលមានក្នុងថ្នាំបង្ការប្រឆាំងនឹងជំងឺផ្ដាសាយ ឬ ថ្នាំផ្សះខ្លះទៀត ដែលត្រូវប្រើក្នុងការផលិតថ្នាំបង្ការ។ ដូច្នេះហើយយើងមានប្រតិកម្មនឹងប្រូតេអ៊ីនស៊ុត មិនគួរទទួលយកថ្នាំបង្ការណាដែលផលិតពីប្រូតេអ៊ីននេះទេ។
ទោះមានតែមួយភាគតូចក្នុងសារធាតុផ្សំថ្នាំបង្ការក៏ដោយ ពេលយើងលេប/ចាក់ថ្នាំបង្ការ អាចប្រឈមនឹងប្រតិកម្មធ្ងន់ធ្ងរ ដែលគេហៅថា “ប្រតិកម្មថ្នាំ”។ ប្រតិកម្មថ្នាំជាបញ្ហាកម្រជួបណាស់ តែបើកើតឡើងហើយ គឺអាចប៉ះពាល់ដល់ជីវិត ហើយ ទាមទារការសង្គ្រោះបន្ទាន់ជាចាំបាច់។ យ៉ាងណាមិញ បន្ទាប់ពីការចាក់ថ្នាំបង្ការ គឺមានមនុស្សតែ ១នាក់ ក្នុង ១លាននាក់ ប៉ុណ្ណោះដែលអាចជួបបញ្ហាដូច្នេះ។
ចាំបាច់៖ ត្រូវដឹងពីខ្លួនឯង ប្រសិនបើយើង ឬកូន ធ្លាប់មានប្រតិកម្មថ្នាំបង្ការពីមុនមក គួរចាំថាត្រូវផ្ដល់ព័ត៌មានទាំងនេះទៅគ្រូពេទ្យជាបន្ទាន់ ដើម្បីគ្រូពេទ្យឯកទេសអាចតាមដានអំពីអាការៈយើងឲ្យបានដិតដល់បន្ទាប់ពីការចាក់ថ្នាំបង្ការ។
របៀបដោះស្រាយផលប៉ះពាល់ក្រោយចាក់ថ្នាំបង្ការកុមារ
បញ្ហា ឬផលអាក្រក់ប៉ះពាល់ទៅលើទារក ឬ កុមារ ភាគច្រើនដែលបង្កឡើងនៅកន្លែងចាក់ម្ជុល (ក្រហម ហើម ឡើងប៉ោងរឹង)។ មុខម្ជុលនេះ នឹងបាត់ទៅវិញប៉ុន្មានថ្ងៃក្រោយ ដោយមិនចាំបាច់ព្យាបាលទេ។ កុមារភាគច្រើនអាចឡើងកម្ដៅ។ បើកើនកម្ដៅ ត្រូវស្លៀកសម្លៀកបំពាក់ស្ដើង ឬមិនត្រូវដណ្ដប់ភួយ ហើយ ឲ្យយើងញ៉ាំទឹកឲ្យបានច្រើន។ ឲ្យកូនញ៉ាំថ្នាំ ប៉ារ៉ាសេតាម៉ុល ឬ អ៊ីប៊ុយប្រូហ្វេន ប្រភេទទឹកសម្រាប់កុមារ ទៅតាមការណែនាំលើសំបកដប វេជ្ជបញ្ជា ឬសួរគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម សុទ្ធតែជារឿងចាំបាច់ សម្រាប់បញ្ចុះកម្ដៅ៕
អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ
ចុចអាន៖ តើអ្នកកើតជំងឺកូវីដ១៩ហើយ មានភាពស៊ាំមិនឲ្យឆ្លងម្តងទៀតបានយូរប៉ុនណា?
ចុចអាន៖ ត្រូវពន្លឺព្រះអាទិត្យមួយថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ