សុខភាព
សារសំខាន់នៃការប្រើប្រាស់ Pompe à insuline សម្រាប់អ្នកជំងឺទឹកនោមផ្អែម!
ដូចដែលយើងដឹងកន្លងមកហើយ អ្នកជំងឺទឹកនោមផ្អែមមាន ៣ប្រភេទ៖ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ និង ស្ត្រីដែលមានជំងឺទឹកនោមផ្អែមអំទ្បុងពេលមានផ្ទៃពោះ។
ចំពោះការព្យាបាល ជាអាទិភាព អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ គឺត្រូវប្រើប្រាស់ Insuline ហើយអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ អាចនឹងប្រើប្រាស់ថ្នាំគ្រាប់ខ្លះ ឬក៏ប្រើប្រាស់ Insuline ផងដែរ។ ចំណែកឯស្ត្រីដែលមានផ្ទៃពោះហើយមានជំងឺទឹកនោមផ្អែមអំទ្បុងពេលដែលមានផ្ទៃពោះនោះ Insuline គឺជាឱសថដែលមានសុវត្ថិភាពជាងគេ បើធៀបជាមួយនឹង Metformine។
Insuline ត្រូវបានគេរកឃើញមកទល់នឹងពេលនេះ គឺមួយសតវត្សរ៍គត់ (1921-2021) ដោយអ្នកប្រាជ្ញឈ្មោះ Frederick Banting និង Charles Best។
គ្រូពេទ្យប្រើប្រាស់ Insuline ទៅលើអ្នកជំងឺតាមរយៈការចាក់។ ការចាក់ យើងអាចប្រើ Seringue ឬក៏ប្រើប៊ិច ហើយបច្ចេកវិទ្យាទំនើប គឺមានការប្រើប្រាស់ Pompe à insuline។
នៅប្រទេសកម្ពុជាយើង មន្ទីរពេទ្យកាល់ម៉ែត គឺជាមន្ទីរពេទ្យទី១ ដែលចាប់ផ្ដើមប្រើប្រាស់ Pompe à insuline សម្រាប់ព្យាបាលអ្នកជំងឺដើម្បីជាគុណប្រយោជន៍។

អត្ថប្រយោជន៍នៃការប្រើប្រាស់ Pompe à insuline មានដូចជា៖
– Pompe à insuline មានមុខងារប្រហាក់ប្រហែលហ្នឹងលំពែងដែរ។
– កាត់បន្ថយចំនួនម្ជុលដែលត្រូវចាក់ សម្រាប់ Pompe à insuline គឺយើងចាក់តែ ម្ដងរាល់ ៣ថ្ងៃ។
– Pompe à insuline មានភាពសុក្រឹតជាងការចាក់ដោយប្រើ Seringue ឬក៏ប្រើប៊ិច។
– តាមរយៈការប្រើប្រាស់ Pompe à insuline អាចកាត់បន្ថយនូវហានិភ័យនៃការចុះជាតិស្ករក្នុងឈាម។


– ប្រសិទ្ធិភាពក្នុងការគ្រប់គ្រង HbA1c របស់ Pompe à insuline គឺខ្ពស់ជាងការប្រើប្រាស់ Insuline តាមវិធីចាក់។
– កាត់បន្ថយការឡើងជាតិស្ករក្នុងឈាមពេលព្រឹក ពីព្រោះគ្រូពេទ្យអាចធ្វើការសម្របសម្រួលល្បឿន Insuline នាពេលយប់ដល់អ្នកជំងឺ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ក៏ដូចជាស្ត្រីដែលមានជំងឺនោមផ្អែមអំទ្បុងពេលមានផ្ទៃពោះ អាចប្រឹក្សាជាមួយនឹងក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺក្រពេញអ័រម៉ូន និង ជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបានទទួលនូវអត្ថប្រយោជន៍នៃការព្យាបាលដោយប្រើប្រាស់ Pompe à insuline៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មូលហេតុ និងរោគសញ្ញា ដែលអាចបង្កឲ្យមានជាជំងឺទាចទឹក

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?