ព័ត៌មានជាតិ
ប្រធានសមាគមមួយទទួលកំហុសរឿងបំផុសឲ្យពលផ្អាកបង់ធនាគារ ៣ ខែ និងបញ្ចុះតម្លៃប្រេងសាំង
សមាជិកសមាគមស្ត្រីដើម្បីសង្គម ដែលមានចំនួន៦ នាក់ នៅថ្ងៃទី ២៤ ខែមីនា បានទទួលស្គាល់កំហុសក្នុងការចុះធ្វើសកម្មភាពដើរដើរបំផុសឲ្យប្រជាពលរដ្ឋផ្ដិតមេដៃបានចំនួន ៧៧នាក់ ក្នុងការស្នើរសុំកិច្ចអន្តរាគមន៍ ឲ្យបញ្ចុះតម្លៃទឹក ភ្លើង ផ្ទះជួល ប្រេងសាំង និងផ្អាកការបង់ប្រាក់ជូនធនាគាររយៈពេលបីខែ ក្នុងគ្រាឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សមាគមស្ត្រីដើម្បីសង្គម ដែលមាន កញ្ញា កែវ ទិត្យលីដា ជាប្រធាន និងសមាជិក៥ រូបទៀតបានធ្វើលិខិតទទួលកំហុស ហើយសារភាពថា សកម្មភាពរបស់ពួកគេមិនបានស្នើរសុំច្បាប់ពីក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញនោះទេ។
តាមការឆ្លើយប្រាប់ប៉ូលិសនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ពួគេទទួលស្គាល់ទៀតថា សកម្មភាពទាំងនោះ ខុសនឹងលកណ្ឌន្តិកៈរបស់សមាគមផងដែរ។
លក្ខិខណ្ឌន្តិកៈ របស់សមាគមរបស់ពួកគេរួមមាន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ ប្រជាពលរដ្ឋលើផ្នែកសេដ្ឋកិច្ច (កសិកម្ម) លើកកម្ពស់ស្ត្រី លើផ្នែកសុខាភិបាល (គាំព៌ាមាតា និងទារក) និងអភិវឌ្ឍន៏ធនធានមនុស្សលើផ្នែកអប់រំ ដោយរួមបញ្ចូលទាំងវប្បធម៍ និងបរិស្ថាន៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច