Connect with us

កីឡា

តំណាង​អង្គភាព​ប្រដាល់​៤​នៅ​កម្ពុជា​សុទ្ធ​តែមិន​បាន​ចរចា​ជាមួយ​ WKN

បានផុស

នៅ

ថ្នាក់​ដឹក​នាំ​ស្ថាប័ន​​កីឡា​ប្រដាល់​ចំនួន​៤​នៅ​កម្ពុជា​សុទ្ធ​តែ​មិន​បាន​ចរចា​ជា​មួយ សម័្ពន្ធ​កីឡា​ប្រដាល់​ឃីក​បុក​ស៊ីង​ពិភព​លោក (World Kickboxing Network) ដែល​បាន​អះ​អាង​ពី​ខ្លួន​​​​កំពុង​ស្ថិត​នៅ​ផ្លូវ​ចរចា​ជា​មួយ​ស្ថាប័នប្រដាល់​គុន​ខ្មែរ​។

លោក ខូវ ឆាយ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​ចេញ​មុខ​បំភ្លឺ​ថា សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ពុំ​ធ្លាប់​បាន​ចរចា​ជា​មួយ WKN ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ដោយ​ប្រើ​ឈ្មោះ WKN Kun Khmer នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​ដែរ​ ប្រសិន​បើ​គ្មាន​កិច្ច​ព្រម​ព្រៀង​ណា​មួយ។

ចំពោះ​ លោក មាម រ៉ា ប្រធាន​សហព័ន្ធគុន​ខ្មែរ​អន្តរជាតិ​បាន​ប្រាប់សារព័ត៌មាន​«កម្ពុជា​ថ្មី»​​ថា អង្គភាព​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​របស់​លោក​មិន​បាន​ចារណា​មួយ​ជា​មួយ WKN ទេ​ ហើយ​ស្ថាប័ន​របស់​លោក​ក៏​មិន​ត្រូវ​ទៅ​ចរចា​ជា​មួយ​ស្ថាប័ន​ប្រដាល់​នេះ​ដែរ។

រាប់​ឆ្វេង លោក មាម រ៉ា (ទី១) លោក សំណព្វ (ទី​២) លោក ខូវ ឆាយ (ទី៣) និង លោក ហេង សុឃន (ទី​៤)

ចំណែក លោក ហេង សុឃន ប្រធាន​សហព័ន្ធកីឡា​ប្រដាល់​ឃីក​បុក​ស៊ីង​កម្ពុជា បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​«កម្ពុជា​ថ្មី»​​ដោយ​បាន​បញ្ជាក់​ថា​​ អត់​​បាន​ចរចា​ជា​មួយ WKN ឡើយ។

ចំណែក លោក សំណព្វ ដែល​ជា​តំណាង​ស្ថាប័ន​ប្រដាល់ ISKA ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ក៏​បាន​បញ្ជាក់​ដល់​«កម្ពុជា​ថ្មី​»​ដែរ​ថា លោកពុំ​បាន​ចារចា​ណា​មួយ​ជា​មួយ WKN ​ដែរ។

លោក សំណព្វ (ស្តាំ)

សូម​បញ្ជាក់​ថា កាល​ពីថ្ងៃ​ទី​​៧ ខែ​មេសា ឆ្នាំ​២០២៥ ស្ថាប័ន WKN បាន​ប្រកាស​ថា ខ្លួន​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ចរចា​​​ជា​មួយ​គុន​ខ្មែរ​ដើម្បី​​បោះ​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ការ​វិវត្ត និង​ការ​ទទួល​ស្គាល់​គុន​ខ្មែរ​​លើ​ឆាក​អន្តរជាតិ។ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​​ប្រកាស​បែប​នេះ កាល​ពីថ្ងៃទី​២ ខែ​មេសា WKN ​ក៏​បាន​ប្រកាស​លើ​ផេក​របស់​ខ្លួន​ពី​ដំណើរ​ការ​កំពុង​ចរចា​ជា​មួយ​គុន​ខ្មែរ​ដែរ។

សូម​បញ្ជាក់​ថា WKN ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ​១៩៩៤ ដោយ​លោក Stephane Cabrera មាន​កីឡាករ កីឡាការិនី​ជា​ម្ចាស់​ផ្ទះ​ខ្សែ​ក្រវាត់​ជា​ច្រើន​ទៅ​តាម​ប្រភេទ​ទម្ងន់ និងប្រភេទ​វិញ្ញាសា ដូច​ជា ប្រភេទ Full Contact, Kickboxing, Orientaal Rules, K-1 Rules និង មួយ​ថៃ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ត្រឹម២ថ្ងៃ រន្ទះបាញ់សម្លាប់មនុស្ស៦១នាក់ ក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា

សេដ្ឋកិច្ច៤១ នាទីutes មុន

កម្ពុជារកចំណូលបានជាង ១៦០ លានដុល្លារពីការនាំចេញអង្ករក្នុងត្រីមាសទី១

Sokha Hotels

ព័ត៌មានពេញនិយម