Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានដកស្រង់សម្តីទេសាភិបាល​ធនាគារកណ្តាលរុស្ស៊ី លោកស្រី Elvira Nabiullina ដែល​និយាយ​នៅថ្ងៃអង្គារនេះ​ថា ការធ្លាក់ចុះ​ខ្លាំងនៃតម្លៃប្រេងពិភពលោក ដែលបង្កឡើងដោយពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្កហានិភ័យដល់សេដ្ឋកិច្ចរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយបន្តរបស់​រ៉យទ័រ​ លោកស្រីបាន​និយាយ​ថា​ ធនាគារកណ្តាលរុស្ស៊ី​កំពុងធ្វើការវិភាគលើការធ្លាក់ចុះនេះ ប៉ុន្តែលើកឡើងផងដែរ​ថា ​សេចក្ដីណែនាំបច្ចេកទេសសម្រាប់ការចំណាយ​​នឹង​កាត់បន្ថយ​ផលប៉ះពាល់លើ​ថវិកា។

គិតត្រឹមថ្ងៃចន្ទ តម្លៃប្រេងអន្តរជាតិម៉ាក Brent បានធ្លាក់ចុះ ១៤ ភាគរយ និង​ WTI បានធ្លាក់ចុះ ១៥ ភាគរយ ក្រោយ​លោក ត្រាំ បាន​ប្រកាសពន្ធគយបដិការរបស់លោកកាលពីថ្ងៃទី ២ មេសា។ ​

លោកស្រី Nabiullina ​ប្រាប់ទៅសមាជិកសភាជាន់ទាបរុស្ស៊ីថា ផលប៉ះពាល់ចម្បងអាចមកពីការធ្លាក់ថ្លៃប្រេង ប្រសិនបើសង្គ្រាមពន្ធគយនៅតែបន្តកើនឡើង ជាធម្មតា វានាំទៅរកការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោក និងសេដ្ឋកិច្ច ដែលអាចកាត់បន្ថយតម្រូវការសម្រាប់ធនធានថាមពលរបស់រុស្ស៊ី។

កាលពីសប្ដាហ៍មុន ធនាគារកណ្តាលរុស្ស៊ីបាននិយាយ​ថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក អាចពន្យឺតកំណើនសេដ្ឋកិច្ចពិភពលោក និងបង្កើន​អតិផរណា​ ខណៈ​តម្លៃប្រេងអាចទាបជាងការព្យាករ​អស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែការថយចុះតម្រូវការពិភពលោក។

ពីមុន​ ធនាគារកណ្តាលបានព្យាករ​ថា តម្លៃប្រេងជាមធ្យមគឺ ៦៥ ដុល្លារ/បារ៉ែល ក្នុងឆ្នាំ ២០២៥ និង ៦០ ដុល្លារ/បារ៉ែល ​នៅឆ្នាំ ២០២៦។ ធនាគារកណ្តាល នឹងពិនិត្យមើលការព្យាករ​របស់ខ្លួន​ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបន្ទាប់​នៅចុងខែនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ វិនាទី មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

ព័ត៌មានជាតិ៤ នាទីutes មុន

១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

រក​ឃើញ​អ្នកស្លាប់​នៅ​អគារ​​រលំ​នៅ​ថៃ​​​កើនដល់​២១នាក់ ខណៈ៧៣នាក់​បាត់ខ្លួន​

សន្តិសុខសង្គម១៣ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ត្រៀមកម្លាំងជាង ៨០០នាក់ ដើម្បីថែរក្សាសុវត្ថិភាពក្នុងឱកាសចូលឆ្នាំខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម