Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រកាសថា កងកម្លាំងរបស់លោក ចាប់បានជនជាតិចិន ២នាក់ដែលប្រយុទ្ធឲ្យរុស្ស៊ីនៅក្នុងតំបន់ Donetsk។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សេលេនស្គី ប្រកាសបែបនេះនៅក្នុងការបង្ហោះវីដេអូលើបណ្តាញសង្គម X ភ្ជាប់ជាមួយសំណេរថា «កងទ័ពរបស់យើង ចាប់បានពលរដ្ឋចិនពីរនាក់ ដែលកំពុងប្រយុទ្ធឲ្យកងទ័ពរុស្ស៊ី។ រឿងនេះកើតឡើងនៅលើទឹកដីអ៊ុយក្រែន គឺក្នុងតំបន់ Donetsk។ យើងរកឃើញ ឯកសារសម្គាល់ខ្លួន កាតធនាគារ និងទិន្នន័យនៅក្នុងខ្លួនពួកគេ។ យើងទទួលព័ត៌មានថា មានពលរដ្ឋចិនច្រើនជាងពីរនាក់នេះ ដែលជួយប្រយុទ្ធឲ្យរុស្ស៊ី។ បច្ចុប្បន្ននេះ យើងកំពុងផ្ទៀងផ្ទាត់ការពិតទាំងអស់ – ផ្នែកចារកម្ម សេវាសន្តិសុខអ៊ុយក្រែន និងអង្គភាពពាក់ព័ន្ធនៃកងកម្លាំងប្រដាប់អាវុធកំពុងធ្វើការលើរឿងនេះ»។ 

លោកបន្តថា «ខ្ញុំ​បាន​ណែនាំ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អ៊ុយក្រែន ឲ្យ​ទាក់ទងទៅ​ក្រុង​ប៉េកាំង​ជា​បន្ទាន់ ហើយ​ត្រូវបញ្ជាក់ថាតើ​ចិន​មាន​បំណង​ឆ្លើយ​តប​បែបណាចំពោះបញ្ហា​នេះ។ ការចូលរួមរបស់រុស្ស៊ីជាមួយចិន រួមជាមួយប្រទេសដទៃទៀត មិនថាដោយផ្ទាល់ឬប្រយោលនោះទេ នៅក្នុងសង្គ្រាមនៅអឺរ៉ុបនេះ គឺជាសញ្ញាយ៉ាងច្បាស់ថា លោកពូទីន មានបំណងធ្វើអ្វីក្រៅពីបញ្ចប់សង្រ្គាម គាត់​កំពុង​រិះរក​វិធី​ដើម្បី​បន្ត​ការ​ប្រយុទ្ធ។ បែបនេះ ត្រូវតែមានការឆ្លើយតបគឺការឆ្លើយតបពីសហរដ្ឋអាមេរិក អឺរ៉ុប និងអ្នកជុំវិញពិភពលោកដែលចង់បានសន្តិភាព។ ពលរដ្ឋ​ចិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំងរបស់ភ្នាក់ងារសន្តិសុខ​អ៊ុយក្រែន។ សកម្មភាពស៊ើបអង្កេត និងប្រតិបត្តិការពាក់ព័ន្ធកំពុងបន្ត»។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Getty)

ភ្លាមៗក្រោយការប្រកាសនេះ ក្រសួងការបរទេសអ៊ុយក្រែន បានហៅភារធារីរបស់ចិនប្រចាំនៅទីក្រុងកៀវ ឲ្យមកបំភ្លឺជុំវិញអ្វីដែលខ្លួនអះអាងថា ជាការចូលដៃរបស់ទីក្រុងប៉េកាំងក្នុងជម្លោះជាមួយរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andrey Sibiga បានចេញសេចក្តីថ្លែងការណ៍ថា ក្រសួងរបស់លោកទាមទារការពន្យល់ឲ្យច្បាស់ៗពីសំណាក់ភាគីចិន។ វាអាចធ្វើឲ្យខូចដល់ភាពជឿជាក់របស់ទីក្រុងប៉េកាំងក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andrey Sibiga (រូបថត៖ Global Look Press)

ជុំវិញរឿងនេះ ទាំងចិននិងរុស្ស៊ីសុទ្ធតែមិនទាន់និយាយអ្វីទាំងអស់ ហើយសូម្បីតែអាមេរិកដែលជាអ្នកគាំទ្រអ៊ុយក្រែន ក៏មិនទាន់មានប្រតិកម្មអ្វីដែរ។

តាំងពីដំបូងមក មានតែទាហានកូរ៉េខាងជើងប៉ុណ្ណោះ ដែលគេដឹងថា ត្រូវបញ្ជូនទៅជួយរុស្ស៊ី ប្រយុទ្ធនឹងអ៊ុយក្រែន។ ជាក់ស្តែង កាលពីដើមឆ្នាំនេះ ​មន្ត្រីលោកខាងលិច បានប្រាប់ សារ​ព័ត៌មាន​ BBC ថា ទាហានកូរ៉េខាងជើង ១ ០០០នាក់បានស្លាប់​ក្នុង​ការប្រយុទ្ធនៅតំបន់ Kursk ត្រឹមរយៈពេល៣ខែ។

មិនត្រឹមប៉ុណ្ណឹង ក៏មានសេចក្តីរាយការណ៍ដែរថា កូរ៉េខាងជើងបានបញ្ជូនទ័ពទៅជួយរុស្ស៊ីជាបន្តបន្ទាប់ទៀត ចំពេលទំនាក់ទំនងរវាងលោក វ្ល៉ាឌីមៀរ ពូទីន និង គីម ជុងអ៊ុន កាន់តែស្អិតរមួត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ថា ពូទីន គាំទ្រពេញទំហឹង លើបទឈប់បាញ់ ពិបាកតែខាងអ៊ុយក្រែនទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍១៩ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

អ្នកបង្កើតមាតិកាក្នុងស្រុកចាប់ផ្តើមបង្កើតការបង្ហោះអំពីលំហអាកាសដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ផ្ទុះ​ភ្នំភ្លើង​នៅ​ហ្វីលីពីន ព្រួស​ផ្សែងផេះ​កម្ពស់ ៤ ០០០​ម៉ែត្រ​

Sokha Hotels

ព័ត៌មានពេញនិយម