Connect with us

ព័ត៌មានជាតិ

លេចសម្រស់ថ្មី​ខាងមុខព្រះអង្គធំភ្នំសំពៅ ​ជាមួយ​ការ​រៀបចំ​សួន បំពាក់​​ភ្លើង​បំភ្លឺ​កាន់តែ​​ស្រស់​ស្អាត

បានផុស

នៅ

នៅខាងមុខរូបព្រះអង្គធំនៅរមណីយដ្ឋានភ្នំសំពៅ ក្រុម​បច្ចេកទេស​កំពុង​រៀបចំ​សួនរួមទាំង​បំពាក់ភ្លើងបំភ្លឺ​បន្ថែម ដើម្បី​លើកសម្រស់​និង​បង្កើន​ភាពទាក់ទាញដល់ភ្ញៀវទេសចរ​មក​លេងកម្សាន្ត នៅ​គោលដៅ​​តំបន់​ទេសចរណ៍​ដ៏ល្បីក្នុង​ខេត្ត​បាត់ដំបង។

បើទោះសួនច្បារដែលកំពុង​រៀបចំ​នៅមិនទាន់រួចរាល់ ១០០ ភាគរយ ប៉ុន្តែ​ក៏​ចាប់ផ្តើម​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរបណ្តើរៗ ខណៈ​​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ក៏​កាន់តែ​ខិត​ជិតមកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភព​មេការទទួលខុសត្រូវមួយ​រូប​បានប្រាប់​ថា ក្រោយមានការកែលម្អសួន​នៅបរិវេណខាងមុខព្រះអង្គធំ នឹងកាន់តែលើកសម្រស់​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលមកលេងកម្សាន្តក្នុងពិធីបុណ្យ​ចូលឆ្នាំខាងមុខនេះ ជាពិសេសពេលរាត្រីក៏ត្រូវបានរៀបចំ​បំពាក់ភ្លើងបំភ្លឺ​កាន់តែស្រស់ស្អាត​ថែមទៀត។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានឲ្យដឹងថា សួនកម្សាន្តដែលបានសាងសង់នៅលើទីធ្លាខាងមុខរូបព្រះអង្គធំ ក្រុមជាងកំពុងបំពាក់បណ្តាញភ្លើងដើម្បីត្រៀមឲ្យភ្ញៀវមកលេងកម្សាន្តជាបណ្តើរៗក្នុងពេលរាត្រី បើទោះការ​សាងសង់មិនទាន់សម្រេចបាន ១០០ ភាគរយក្តី។

លោកថា តាមគោលដៅសំខាន់ៗនៅលើបរិវេណទីធ្លាទាំងមូល ត្រូវបានបំពាក់ភ្លើងជាច្រើន ដើម្បីទទួលភ្ញៀវមកកម្សាន្តពេលរាត្រី រួមទាំង​​ការ​បំពាក់​អំពូលភ្លើងសូឡា ១០០ ដើម​បន្ថែមទៀត ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍។

បើតាមលោក ហម អរុណ គោលដៅទេសចរណ៍ភ្នំសំពៅក្នុង​ខេត្ត​បាត់ដំបង នឹងដាក់ជាគោលដៅទេសចរណ៍សាសនាដ៏ធំជាងគេនៅខេត្ត​ទិសប៉ែកពាយព្យនៃប្រទេសកម្ពុជា៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

មីយ៉ាន់ម៉ា​ប្តេជ្ញា​រៀបចំការបោះឆ្នោតតាមគ្រោងទុក​ ទោះបី​ជួប​គ្រោះរញ្ជួយដីធ្ងន់ធ្ងរ

ព័ត៌មានជាតិ១១ នាទីutes មុន

អាជីវករនៅខេត្តមណ្ឌលគិរី អះអាងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខ្លួនមិនលក់ឡើងថ្លៃឡើយ

ព័ត៌មានជាតិ១១ នាទីutes មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងមានការសម្តែងទស្សនីភាពមហោស្រពបុរាណខ្នាតធំ

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា ចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ២៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មករយកចិត្តទុកដាក់ថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន នាឱកាសចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម