ព័ត៌មានជាតិ
បើកគោយន្តដឹកស្រូវយកទៅលក់ឲ្យឈ្មួញក្រឡាប់គោយន្តធ្លាក់ចូលប្រឡាយទឹកសង្កត់ស្លាប់
បុរសម្នាក់បើកគោយន្តដឹកស្រូវពីស្រែទៅលក់ឲ្យឈ្មួញកណ្តាលដែលរងចាំទិញភ្លាត់ស្នៀតក្រឡាប់គោយន្តចូលប្រឡាយមានទឹកសង្កត់បណ្តាលឲ្យស្លាប់ប្អូនថ្លៃបានប្រទះឃើញសពនៅវេលាម៉ោង៤ល្ងាចថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ ក្នុងភូមិតាវង ឃុំពន្លៃ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃ បានឲ្យដឹងថាជនរងគ្រោះឈ្មោះឃូ ចាន់គ្រប់ ភេទប្រុសអាយុ៤៤ ឆ្នាំរស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ទៀតថានៅមុនពេលកើតហេតុជនរងគ្រោះ រួមទាំងប្អូនថ្លៃ១នាក់និងអ្នកភូមិ ជាមួយ១នាក់ទៀត ក្រោយពីច្រូតកាត់ហើយបានបើកគោយន្តកន្ត្រៃម្នាក់១គ្រឿងទៅដឹកស្រូវយកទៅលក់ឲ្យឈ្មួញ កណ្តាលដែលរងចាំទិញនៅលើខ្នងទំនប់ប្រឡាយ។នៅពេលដែលបើកលើខ្នងប្រឡាយដោយសារគោយន្តដឹកស្រូវចំនួន១៣ការុងធ្ងន់ពេកក៏ក្រឡាប់ធ្លាក់ទៅក្នុងប្រឡាយទឹក ស្របពេលនោះប្អូនថ្លៃបានដឹកស្រូវទៅលក់ឲ្យឈ្មួញដល់មុនបងថ្លៃយូរពេកមិនឃើញគោយន្តមកដល់កន្លែងលក់ក៏ទៅតាមរកមើល ស្រាប់តែឃើញគោយន្តបងថ្លៃក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកជើងក្អែកចំងាយ៣០០ម៉ែតពីភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ត្រូវគោយន្តសង្កត់ពីលើបណ្តាលឲ្យស្លាប់នៅនិងកន្លែង។ក្រោយមកប្អូនថ្លៃមកហៅក្រុមគ្រួសារដឹកសពយកមកផ្ទះចាត់ចេងធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ